ពីនេះ ពីនោះ
កំណាព្យ៖ គិត​ល្អ ធ្វើ​ល្អ​!
23, Feb 2016 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ ប៉ាកកាខ្មៅ
បទ សត្វ​កាងស្លាប​ 

-​គិត​ត្រូវ ត្រូវ​គិត​ពិត​យើង​ថ្កាន​
​មានបាន បាន​មាន​ត​កូនចៅ​
​គិត​ខុស ខុស​គិត​ងឹ​ត​ត​ផៅ​
​គេ​ហៅ ហៅ​គេ​លែង​រាប់រក​។​

 
-​គិត​ល្អ ល្អ​គិត​ពិត​មានយស​
​ឆ្ងាយ​គ្រោះ គ្រោះ​ឆ្ងាយ​មិន​ហ៊ាន​មក​
​ធ្វើ​ល្អ ល្អ​ធ្វើ​សំណាង​មក​
​លាភ​យក យក​លាភ​ប្រសើរ​ក្រៃ​។​
 
-​គិត​ដើរ ដើរ​គិត​ពិត​មិន​ភ្លាត់​
​ចេះ​ស្ទាត់ ស្ទាត់​ចេះ​ចំណេះ​ថ្លៃ​
​តាំងចិត្ត ចិត្ត​តាំង​ខ្លាំង​រាល់ថ្ងៃ​
​ដាប់​ច្នៃ ច្នៃ​ដាប់​ចាប់​វាសនា​។​
 
-​ធ្វើ​គិត គិត​ធ្វើ​សើរើ​រក​
​រក​ទ្រព្យ ទ្រព្យរ​កមក​បង្ការ​
​ក្រែង​ក្រ ក្រ​ក្រែង​ឯង​ឯកា​
​គិតថា ថា​គិត ពិត​ស្តាយក្រោយ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com