ពីនេះ ពីនោះ
ទង្វើ​ទាំង​១៥​យ៉ាង​ដែល​អាចធ្វើ​ឲ្យ​នារី​ស្រលាញ់​អ្នក​
23, Feb 2016 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រសិនជា​អ្នក​ចង់​ឲ្យ​នារី​ម្នាក់​ស្រលាញ់​អ្នក នោះ​អ្នក​អាចធ្វើ​ទង្វើ​ទាំង​១៥​យ៉ាងនេះ​ចំពោះ​គេ គេ​នឹង​ស្រលាញ់​ដកចិត្ត​មិន​រួច​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
​នៅពេលដែល​អ្នក​ទៅ​ដើរលេង​ជាមួយគ្នា ហើយ​អាកាសធាតុ​ប្រែជា​ត្រជាក់ អ្នក​អាចយ​កអាវ​ក្រៅ​របស់​អ្នក​ដណ្តប់​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​ទទួលបាន​ភាពកក់ក្តៅ​ពី​អ្នក នោះគេ​នឹង​ទុក​អ្នក​ក្នុង​ចិត្ត​។​
 
​នៅពេលដែល​គេ​មិន​សប្បាយចិត្ត អ្នក​អាច​អង្គុយ​នៅក្បែរ​គេ​ដើម្បី​ស្តាប់​គេ​និយាយ ទោះបីជា​រឿង​ទាំងនេះ​ជា​រឿង​ដែល​ឥតប្រយោជន៍ ប៉ុន្តែ​ឲ្យ​តែ​អ្នក​អង្គុយ​ជិត​គេ នោះគេ​នឹង​សប្បាយចិត្ត​ឡើងវិញ​។​
 
​ប្រសិនជា​អាច​អ្នក​អាច​កំដរគេ​ទៅ​ដើរលេង​ជាមួយ​មិត្តភក្តិ​របស់គេ ថ្វីត្បិតតែ​វា​មិនមែនជា​រឿង​ដែល​មនុស្ស​ប្រុស​ភាគច្រើន​ចូលចិត្ត​ធ្វើ ប៉ុន្តែ​ឲ្យ​តែ​អ្នកជា​មនុស្ស​បែបនេះ នោះគេ​នឹង​ស្រលាញ់​អ្នកខ្លាំង​ណាស់​។​
 
​អ្នកផ្ទះ​គឺជា​មនុស្ស​ដែល​សំខាន់​សម្រាប់​នារី​គ្រប់រូប ដូចនេះ​ឲ្យ​តែ​អ្នក​អាច​ឆ្លៀតពេល​កំដរ​អ្នកផ្ទះ​របស់គេ នោះ​អ្នក​អាចជា​មនុស្ស​សំខាន់​ក្នុង​ចិត្ត​របស់គេ​ហើយ​។​
 
​នៅពេលដែល​មនុស្ស​ប្រុស​ម្នាក់​ហ៊ាន​លះបង់​កិ​តិ្ត​យស​របស់ខ្លួន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​នារី​ម្នាក់​សើច​ដោយ​សប្បាយចិត្ត នោះ​ហើយ​ជា​បុរស​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​នារី​។​
 
​នារី​ត្រូវការ​បុរស​ម្នាក់​ដែល​សុខចិត្ត​កំដរគេ ហើយ​បដិសេធ​មិន​ចេញទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ ប្រសិនជា​អ្នក​អាចជា​បុរស​ប្រភេទ​នេះ នោះ​អ្នកនឹង​អាច​យកបាន​ចិត្ត​មនុស្ស​ស្រី​យ៉ាង​លឿន​បំផុត​៕
 
 ​ត្រួតពិនិត្យ​ដោយ​www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com