ពីនេះ ពីនោះ
តើ​ពាក្យ​«​ន័យ​ករ​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
24, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ន័យ​ករ​» ដូចខាងក្រោម​៖



​ន័យ​ករ មានន័យថា ទម្រ​សូរ​ដែល​យើង​ស្ដាប់ឮ កាលណា​សូរសព្ទ​ភាសា​ត្រូវបាន​បន្លឺឡើង ប៉ុន្តែ​គប្បី​យើង​បញ្ជាក់​បន្ថែមថា តាម​លោក Saussure ន័យ​ករ មិនមែន ជា​សូរ​និច្ច​ល ដូច​សូរ​ធម្មតា​ទេ​៖ ន័យ​ករ ហាក់ដូច​ជាមាន​ចរន្ត​អ្វីមួយ​មក​ដាស់សតិ​អារម្មណ៍ យើង​កាលណា​យើង​រៀប​ប្រើ ឬ កាលណា​យើង​ស្ដាប់ឮ​សូរសព្ទ​ភាសា​ណាមួយ ពីព្រោះ ន័យ​ករ​នៃ​សូរសព្ទ​ភាសា​នីមួយៗ តែងតែ​ដិតដោយ​អនុស្សាវរីយ៍​និង​connotation ជានិច្ច​។​

​ដំបូង​ឡើយ ទំនាក់ទំនង​រវាង​ន័យ​ករ និង​ន័យ​បញ្ញត្តិ ជា​ជម្រើស​សេរី​៖ គេ​អាច​យក​ន័យ​ករ​ណាមួយ​ទៅ​សម្គាល់​ន័យ​បញ្ញត្តិ​ណាមួយ​ក៏បាន​ដែរ (​លើកលែងតែ​ចំពោះ​ន័យ​បញ្ញត្តិ​នៃ​សូរសព្ទ​ភាសា​ណា​ដែល​ជាប់​ផៅសន្ដាន​ជាមួយនឹង​សូរសព្ទ​ភាសា​ឯទៀត​រួចទៅហើយ​)​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com