ពីនេះ ពីនោះ
គោលការណ៍​កំណែ​ទំរង់​សង្គម​ទាំង​១០ របស់​កាល់ ម៉ាក្ស​
24, Feb 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ ទ្រឹស្ដី​កុម្មុយនីស្ដ ធ្វើ​ឲ្យ កាល់ ម៉ាក្ស ត្រូវបាន​គេ​ស្អប់ខ្ពើម ព្រោះតែ​លោក​មានគំនិត​ជំរុញ​ឲ្យ​មានការ​លុបបំបាត់​ទ្រព្យសម្បត្តិ​ឯកជន​។ ប៉ុន្តែ​នៅក្នុង​លក្ខណៈពិសេស​នៃ​ទ្រឹស្ដី​កុម្មុយនីស្ដ​របស់​ម៉ាក្ស គឺ​មិនមែន​លុបបំបាត់​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​ជាទូទៅ​ទេ តែ​លុបបំបាត់​ទ្រព្យសម្បត្តិ​គហបតី​ ដែល​វណ្ណៈ​នេះ​មានការ​កេងប្រវ័ញ្ច ជិះជាន់ គាប់​ស​ង្គ​ត់​វណ្ណៈ​អធន​។ ក្នុងនោះ កាល់ ម៉ាក្ស បានលើកឡើង​នូវ​វិធានការ​មួយចំនួន​ដូចខាងក្រោម​ដើម្បី​ធ្វើ​កំណែ​ទម្រង់​​សង្គម​៖



ទី​១/. លុបបំបាត់​ទ្រព្យសម្បត្តិ ដីធ្លី និង​ជួល​ដីធ្លី​ទាំងអស់​ដើម្បី​គោលបំណង​ប្រជាជន​។​

​ទី​២/. ពន្ធ​បង្កើន​ខ្លាំង ឬ​កម្រិត​ង​ចំណូល​ពន្ធ​

ទី​៣/. ការលុបបំបាត់​សិទ្ធិ​ទទួលបាន​កេរ​មរតក​ទាំងអស់​

ទី​៤/. រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​និ​រ​ប្រវេ​សន្ត និង​ពួក​ប្រឆាំង​ទាំងអស់​

ទី​៥/. ប្រមូលផ្ដុំ​ឥណទាន​ទៅក្នុង​ដៃ​របស់​រដ្ឋ​តាមរយៈ​ធនាគារជាតិ ហើយ​ទុន​រដ្ឋ និង​ផ្ដាច់មុខ​តែឯង​

​ទី​៦/. ប្រមូលផ្ដុំ​មធ្យោបាយ​គមនាគមន៍ និង​ដឹកជញ្ជូន​នៅក្នុង​ដៃ​រដ្ឋ​

​ទី​៧/. ពង្រីក​រោងចក្រ និង​ឧបករណ៍​ផលិតកម្ម​ដែលមាន​រដ្ឋ​ដាំ​ដុះ​លើដី​ទំនេរ ជាទូទៅ​ឲ្យ​សមស្រប​នឹង​ផែនការ​រួម​

​ទី​៨/. ទទួលខុសត្រូវ​ស្មើគ្នា ចំពោះ​ពលកម្ម​ទាំងអស់​។ បង្កើត​កងទ័ព​ឧស្សាហកម្ម​ជាពិសេស​សម្រាប់​ឧស្សាហកម្ម​

ទី​៩/. គួបផ្សំ​កសិកម្ម​ជាមួយ​ឧស្សាហកម្ម​កែច្នៃ​លុបបំបាត់​ជា​បណ្ដើរៗ​នូវ​ការខុស​គ្នា​រវាង​ទីក្រុង និង​ជនបទ​ដោយ​បែងចែក​ប្រជាជន​ទាំង​ប្រទេស​ឲ្យ​បាន​ស្មើគ្នា​

​ទី​១០/. អប់រំ​កុមារ​នៅ​សាលា​រដ្ឋ​ដោយ​ឥតគិតថ្លៃ​។ លុបបំបាត់​រោងចក្រ​ប្រើប្រាស់​ពលកម្ម​កុមារ​នាពេល​បច្ចុប្បន្ន​។ គួបផ្សំ​ការអប់រំ​ជាមួយ​ផលិតកម្ម​ឧស្សាហកម្ម​។​ល​។​
​ដកស្រង់​ពី​សៀវភៅ​៖(​សញ្ញាណ​ទស្សនវិជ្ជា​, រៀបរៀង​ដោយ សាស្ត្រាចារ្យ ខ្មៅ សា​វន​)


© រក្សាសិទ្ធិដោយ thmeythmey.com