កីឡាជាតិ
ជាតិ
​ប្រកួត​ជម្រុះ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ឈានចូល​សប្តាហ៍​ទី​ពីរ​
24, Feb 2016 , 10:20 am        
រូបភាព
ក្រុម​ខេត្ត​ស្ទឹង​ត្រែងនាការប្រកួត​ជើងទីមួយ។ រូបថត FFC
ក្រុម​ខេត្ត​ស្ទឹង​ត្រែងនាការប្រកួត​ជើងទីមួយ។ រូបថត FFC
ដោយ:
 
​ការប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ប្រចាំឆ្នាំ​២០១៦ បាន​ឈានដល់​សប្តាហ៍​ទី​២ នៃ​វគ្គ​ជម្រុះ​បឋម​តាម​ពូ​ល​នីមួយៗ​ហើយ​។ នា​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ នេះ មានការ​ប្រកួត​ចំនួន ១៤​ក្រុម​ដែល​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ផ្សេងៗ​គ្នា ខណៈ​ពូ​ល A ដែល​មានតែ​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល មិនទាន់មាន​ការប្រកួត​នោះទេ​។

 
​សម្រាប់​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ កាលពី​សប្តាហ៍​ទី​១​នៃ​វគ្គ​ជម្រុះ​បឋម ក្រុមយុវជន​បឹងកេត​កំពង់ចាម បាន​បំបាក់​ក្រុម​ខេត្ត​ត្បូងឃ្មុំ ក្នុង​ទឹកដី​របស់ខ្លួន ២-០ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តស្វាយរៀង បំបាក់ ខេត្តព្រៃវែង ៩-៣ ឬ​ឯ ខេត្តព្រះវិហារ ចាញ់ ក្រុម​ម្ចាស់ផ្ទះ​សៀមរាប​អង្គរ ១-៨ ចំណែក​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាញ់ ក្រុម​អ​.​ហ ខេត្តកំពង់ធំ ២-៣ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តកំពង់ឆ្នាំង បាន​យកឈ្នះ ក្រុម​ខេត្តបាត់ដំបង ៣-២ ចំណែក ក្រុម​ម្ចាស់ផ្ទះ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​លត់ ខេត្តកំពត ៥-១​។ ដោយឡែក ក្រុម​ខេត្តក្រចេះ បាន​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តស្ទឹងត្រែង ក្នុង​លទ្ធផល ១-១៕     
 
​កម្មវិធី​ប្រកួត​ដែល​ចាប់ផ្តើម​នៅ​ម៉ោង​៣ និង​៣០​នាទី​៖ 
​ពូ​ល B៖ 
-​ខេត្ត​ត្បូ​ឃ្មុំ ប៉ះ ខេត្តស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​
-​ខេត្តព្រៃវែង ប៉ះ យុវជន​បឹងកេត​កំពង់ចាម នៅ​ពហុ​កីឡដ្ឋាន​ខេត្តព្រៃវែង 
​ពូ​ល C៖
-​ខេត្តព្រះវិហារ ប៉ះ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ពហុ​កីឡដ្ឋាន​ខេត្តព្រះវិហារ 
-​អ​.​ហ ខេត្តកំពង់ធំ ប៉ះ សៀមរាប​អង្គរ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ 
​ពូ​ល D៖ 
-​ខេត្ត​ប៉ៃលិន ប៉ះ ខេត្តកំពង់ឆ្នាំង នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង 
​ពូ​ល E៖
-​ខេត្តកំពត ប៉ះ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត​
​ពូ​ល F៖ 
-​ខេត្តក្រចេះ ប៉ះ ខេត្តស្ទឹងត្រែង នៅ​ពហុ​កីឡដ្ឋាន​ខេត្តក្រចេះ​
 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com