ពីនេះ ពីនោះ
តើ​ពាក្យ «​ស​ន្និសិទ​, សន្និសីទ​, ស​ន្និ​សិទ្ធ​» មួយណា​ត្រឹមត្រូវ​?
24, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​ទាំងនេះ​តាម​ភាសា​និយាយ គឺ​សរសេរ​ជា «​ស​ន្និសិទ ឬ​ស​ន្និ​សិទ្ធ​» ដែលជា​ពាក្យ​ខុស​ទៅវិញ​។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «​សន្និសីទ​» ពាក្យ​នេះ​តាម​បាលី គឺ​មានន័យ​ដូចគ្នា​នឹង​សន្និស័ទ​ដែរ ប៉ុន្តែ​សព្វថ្ងៃនេះ​ខ្មែរ​យើង​ប្រើ​សំដៅយក​ការប្រជុំ​គ្នា​ជជែក​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ ដែល​ឋិត​នៅក្នុង​សភាព​ស្មុគស្មាញ មិនទាន់​ដាច់ស្រេច ដើម្បី​រិះរក​ផ្លូវ​ចេញ​ឬ​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ​, ការ​ថ្លែង​សេចក្តីពន្យល់​អំពី​បញ្ហា​ផ្សេងៗ​ដល់​សាធារណជន​។ ឧទាហរណ៍​៖ ធ្វើ​សន្និសីទ​, ស្តាប់​សន្និសីទ​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com