អត្ថបទពាណិជ្ជកម្ម
​សមាជិក Impact Hub Phnom Penh ឈ្នះ​ជ័យលាភី​ចំនួន​បី ពី Business Model Challenge Accelerator 2016
25, Feb 2016 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​សមាជិក​សហគ្រាស​សង្គម​បី​រូប មកពី Impact Hub Phnom Penh បានឈ្នះ​ជ័យលាភី Business Model Challenge Accelerator 2016 នា​ថ្ងៃ​សៅរ៍ ទី​13 ខែកុម្ភៈ​នេះ​។ ជ័យលាភី​មេដាយមាស មេដាយប្រាក់ និង ជ័យលាភី Special Kirin Social Award  បានប្រគល់​ជូន​សមាជិក​ទាំងបី​រូប​សម្រាប់​គំរូ​អាជីវកម្ម​ដ៏​ល្អ​បំផុត និង​គម្រោង​របស់​ពួកគេ​។​

​ជ័យលាភី​មេដាយមាស បាន​ទៅលើ​ក្រុម ប៉េងប៉ោះ ដែលជា​សេវា​ដឹកជញ្ជូន​គ្រឿង​ម្ហូបអាហារ​តាម​អន​ឡាញ ដោយ​ទទួលបាន​រង្វាន់ 4000​ដុល្លារ​។ ចំណែក​មេដាយប្រាក់ បាន​ទៅលើ​ក្រុម EDEMY ដែលជា​ប្រព័ន្ធ​ក្រៅ​អ៊ី​ន​ធើ​ណិ​ត​មានតម្លៃ​សមរម្យ ដើម្បី​បង្រៀន​ភាសា​អង់គ្លេស នៅតាម​តំបន់​ជនបទ​ក្នុងប្រទេស​កម្ពុជា​។ ចុងក្រោយ​ក្រុម បង្រៀន​ដើម្បី​កម្ពុជា (Tech For Cambodia) ដែល​កំពុងធ្វើការ​លុបបំបាត់​វិសមភាព​វិស័យ​អប់រំ​នៅ​កម្ពុជា បានឈ្នះ​ជ័យលាភី Special Kirin Award ដែល​រៀបចំ​សម្រាប់​អបអរ​ចំពោះ​គំនិត​ច្នៃប្រឌិត​សង្គម​។​


​លោក អាល់​ប៊ែ​រ​តូ ក្រេ​ម៉ូ​នេ​ស៊ី សហ​ស្ថាបនិក Impact Hub Phnom Penh បាន​ឲ្យ​ដឹងថា “​ពេល​យើង​ចាប់ផ្ដើម​កម្មវិធី Hub Fellowship ដំបូង ដែលជា​គម្រោង​មួយ​អាច​ឲ្យ​សហគ្រាស​មាន​ភាព​លេចធ្លោ ប្រើប្រាស់​ទីតាំង​ធ្វើ​ការងារ ចូលរួម​ជាមួយ​បណ្ដាញ​ការងារ និង​អ្នក​ណែនាំ​របស់​យើង រយៈពេល​6​ខែ​ឥតគិតថ្លៃ យើង​បានដឹងថា​សហគ្រាស​ទាំង​នេះ សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​។ ប៉ុន្តែ​ដោយ​ឃើញថា​ពួកគាត់​ទទួលបាន​ជ័យលាភី​លេខ​មួយ និង​លេខ​ពីរ ក៏ដូចជា Social Kirin Award នោះ​គឺជា​ជោគជ័យ​រួម​ធំ​បំផុត​! ខ្ញុំ​រំពឹង​មើលឃើញ​ពួកគាត់​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​តំបន់​ក្នុង​ការប្រកួត Mekong Challenge ក្នុង​ខែមីនា​ខាងមុខនេះ​។

Hub Fellowship ជា​កម្មវិធី​សមាជិកភាព​រយៈពេល​6​ខែ ក្នុង​គោលបំណង​ផ្ដល់​ការគាំទ្រ​ដល់​សហគ្រិន​មួយចំនួន​ដែល​បានបង្ហាញ​នូវ​គំនិត​ប្លែក​ល្អៗ ព្រមទាំង​មានការ​តាំងចិត្ត​ខ្ពស់​ដើម្បី​អភិវឌ្ឍ​កម្មវិធី start-up ដើម្បី​នាំយក​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​សង្គម​។ Impact Hub ផ្ដល់​ឲ្យ​សមាជិក​នូវ​ភាពងាយស្រួល​ក្នុង​ការទទួល​បានការ​ណែនាំ​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់ ការភ្ជាប់​ទំនាក់ទំនង​ទៅនឹង​បណ្ដាញ​ដ៏​ទូលំទូលាយ និង​អាច​ប្រើ​សាល​សហ​កិច្ចការ ដោយ​ឥតគិតថ្លៃ ដើម្បី​នាំយក​គំនិត​របស់ខ្លួន​មក​អនុវត្ត​ជាក់ស្ដែង​។ សែ​ល​កាត ជា​ដៃគូ​ដ៏​សំខាន់បំផុត​ចំពោះ​កម្មវិធី Impact Hub ហើយ​នាយក​ទីផ្សារ​ក្រុមហ៊ុន​សែ​ល​កាត លោក នី​ក វ៉ាន​វីន ក៏បាន​ចូលរួម​ជួយ​ណែនាំ​ដល់​ក្រុម​ឈ្នះ​ឈ្នះ​ជ័យលាភី​ទាំងពីរ​ផងដែរ​ដែរ​។ ឆ្លៀតឱកាស​នេះ លោក នី​ក ក៏បាន​ថ្លែងប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា​៖


​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ សែ​ល​កាត ជឿជាក់ថា​នៅ​កម្ពុជា​អ្នកមាន​ទេពកោសល្យ មាន​ច្រើនណាស់​ដែល​មិន​ត្រឹមតែ​ធានាបាន​នូវ​ការកសាង​អនាគត​ដ៏​ភ្លឺស្វាង​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជា​អ្នកចូលរួម​សម្រេច​វាសនា​អនាគត​ប្រទេសជាតិ​ផងដែរ ហើយ​ក្នុងនាម​ក្រុមហ៊ុន​ខ្មែរ​មួយ​ផងដែរ​នោះ យើង​បាន​ប្ដេជ្ញាចិត្ត​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នានា​ដែល​ផ្ដល់​សម្រាប់​យុវជន​ទាំងនេះ​នូវ​ចំណុច​ដែល​ត្រូវ​សិក្សា កិច្ច​ចូលរួម​សហការ និង​អភិវឌ្ឍ​ខ្លួន​ទៅជា​ស្ថាបនិក​សហគ្រាស​ដ៏​ជោគជ័យ​បំផុត​។ ក្នុងនាម​តំណាង​សែ​ល​កាត ខ្ញុំ​សូម​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​យុវជន​ដែលមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ទាំងនេះ ហើយក៏​សង្ឃឹមថា​ពួកគេ​នឹង​ក្លាយជា​គំរូ​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​ដទៃទៀត​ឲ្យ​បន្ត​ក្ដី​សុបិន​របស់ខ្លួន​ជាមួយ​ឆន្ទៈ និង​ការប្រឹងប្រែង​របស់ខ្លួន​។​

​ជាមួយគ្នានេះដែរ អ៊ុច សារ៉ាត់ និង ជា ចរិយា ស្ថាបនិក​ក្រុម ប៉េងប៉ោះ បច្ចុប្បន្ន​អាច​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mekong Challenge ដោយ​ស្វ័យប្រវត្តិ ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ភ្នំពេញ​ខែក្រោយ​នេះ ហើយ​នេះ​ជា​ឱកាស​មួយ​ឲ្យ​ពួកគេ​យក​គម្រោង​គំនិត​របស់ខ្លួន​ចូលរួម​ប្រកួត​ម្ដងទៀត​។​


​បើតាម​សម្ដី​របស់ អ៊ុច សារ៉ាត់ បាន​ឲ្យ​ដឹងថា “​ដំបូង​យើង​មានគំនិត​តែ​ខ្លួនឯង ហើយ​ការចូលរួម​សហគមន៍ Impact Hub បានផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ឱកាស​ជាច្រើន​ដើម្បី​បញ្ជាក់​បង្ហាញ​គំនិត​របស់ខ្លួន និង​ទទួលបាន​ការគាំទ្រ​។ វា​ជា​កន្លែង​ដ៏​ល្អ​មួយ​ក្នុងការ​បង្កើត​បណ្ដាញ​ការងារ សាកល្បង​តេស្ត​ផលិតផល និង​ទទួលបាន​ការណែនាំ​ដើម្បី​ជួយ​ដល់​គម្រោង​របស់​យើង និង​សម្មតិកម្ម​ផ្សេង​។ សហគមន៍​ក៏មាន​ការគាំទ្រ ជួយ​ជ្រោមជ្រែង​យើង​ពេញទំហឹង​ជាមួយ​គម្រោង​សិក្សា​សាកល្បង និង​ព័ត៌មាន​ត្រឡប់​អំពី​ផលិតផល​ផងដែរ​។ បើ​គ្មាន​ការគាំទ្រ​ពី Impact Hub នោះទេ យើង​មិនអាច​សម្រេច​គោលដៅ​នេះ​បានឡើយ​។​”

​អំពី Impact Hub Phnom Penh៖
Impact Hub Phnom Penh បាន​បង្កើតឡើង​នៅ​ដើមឆ្នាំ​2015 ជា​សាល​សហ​កិច្ច កន្លែង​បណ្ដុះ​គំនិត​អាជីវ​កមុ្ម និង​ជា​មជ្ឈមណ្ឌល​ភ្ជាប់​ទំនាក់ទំនង បណ្ដុះ​ស្មារតី និង​លើកទឹកចិត្ត​ដល់​មនុស្ស​សម្រាប់​វិស័យ​សហគ្រិនភាព​សង្គម​។ ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍ មាន​ទាំង​កិច្ចពិភាក្សា​ក្រៅផ្លូវការ រហូតដល់​វគ្គ​សិក្ខាសាលា​បែប​ប្រតិបត្តិ និង​កម្មវិធី​នានា​ជាច្រើន​ទៀត​ដើម្បី​ជួយ​បង្កើត​អាជីវកម្ម​សង្គម លើកទឹកចិត្ត​ដល់​សិស្ស និស្សិត និង​បណ្ដុះ​អាជីវកម្ម​ដែលមាន​ស្រាប់ ដែល​ទាំងអស់នេះ​ផ្សារភ្ជាប់​នឹង​ក្រមសីលធម៌​របស់​យើង​ដើម្បី​ជួយ​កសាង​ភាព​ច្នៃប្រឌិត និង​និរន្តរភាព​សម្រាប់​កម្ពុ​ជាតា​មរយៈ​សហគ្រាស​សង្គម​។ សមាជិក​ទាំងអស់​ក៏​ទទួលបាន​ការណែនាំ​ជាមួយ​អ្នកជំនាញ និង​ការចែករំលែក​បទពិសោធ ដើម្បី​បង្កើត​សហគមន៍​អ្នកជំនាញ​មួយ​ដែល​អាចជួយ​គ្នា​ទៅវិញទៅមក​។​

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com