ពីនេះ ពីនោះ
តើ​ពាក្យ​«​សព្វនាម​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
26, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សព្វនាម​» ដូចខាងក្រោម​៖



​សព្វនាម មានន័យថា ជា​ពាក្យ​ដែល​គេ​ប្រើ​សម្រាប់​ជំនួស នាម កន្សោម​នាម និង​ល្បះ ដើម្បី​ចៀស​ការប្រើ​ពាក្យ​ច្រំ​ដែល​។ ក្នុង​សម្ព័ន្ធ សព្វនាម​បំពេញ​មុខងារ​ដូច​នាម និង​កន្សោម​នាម​ដែរ​។ សព្វនាម​អាចជា​ប្រធាន​ក្នុង​ល្បះ​, អាចជា​កម្ម​ក្នុង​ល្បះ​។

​ឧទាហរណ៍​៖ គាត់​ភ្ជួរស្រែ​, គាត់ មានមុខ​ងារ​ជា​ប្រធាន​។ អ្នកស្រុក​ស្គា​ល់វា​ច្បាស់​ណាស់​, វា​មាន​មុខងារ​ជា​កម្មបទ​ផ្ទាល់​។ ពូ​សុខ​តែងតែ​ខឹងច្រឡោត បើ​គាត់​មិន​ខំ​កែខ្លួន​ទេ វា​នឹង​នាំមក​ដល់​គាត់​នូវ​សត្រូវ​ជុំ​ទិស​។

​នៅក្នុង​ភាសារ​ខ្មែរ គេ​ចែក​សព្វនាម​ជា​៖ សព្វនាម​បុ​រិ​សៈ​, សព្វនាម​ឈ្នាប់​, សព្វនាម​ចង្អុល​, សព្វនាម​សំណួរ​, សព្វនាម​មិន​ច្បាស់​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com