ពីនេះ ពីនោះ
តើ​ពាក្យ «​រាង​, រៀង​» ប្រើ​ខុសគ្នា​ដូចម្តេច​?
26, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា​។​



- ពាក្យ «​រាង​» ជា​នាម មានន័យថា សណ្ឋាន​, ទ្រង់​, ទ្រង់ទ្រាយ​។ ឧ​ទា​រណ៍​៖ រាងក្រអាញ​, រាងច្រឡោ​, រាងរល​, រាងស្តើង​។ ប្រសិនជា​កិរិយាសព្ទ មានន័យថា ចាល​, រអា លែង​ចង់ លែង​ត្រូវការ​ទៀត​។ ឧទាហរណ៍​៖ ខ្ញុំ​រាង​ហើយ​មិន​ទៅទៀត​ទេ​, រាងចាល ចាលចិត្ត​ចាល​គំនិត​រាង​លែង​ហ៊ាន​ទៀត​, រាងរអា រាង​ទ្រាន់​ខ្លាំង​។

- ពាក្យ «​រៀង​» ជា​កិរិយាសព្ទ មានន័យថា ដាក់​តាម​លំដាប់​, ធ្វើ​ឲ្យ​ត្រូវ​លំដាប់​, ឲ្យ​ត្រូវ​របៀប​, ឲ្យ​ត្រូវ​ជួរ​។ ឧទាហរណ៍​៖ ដាក់​រៀង​គ្នា​, ឈរ​រៀង​គ្នា​, ដើមឈើ​ដុះ​រៀង​គ្នា​, រៀងរាល់ថ្ងៃ​៕
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com