កីឡាជាតិ
ជាតិ
នគរបាលជាតិ​ចង់​ស្តារ​មុខមាត់ ខណៈ​ភ្នំពេញ​ក្រោ​ន​ចង់​បន្ត​ឈ្នះ​
26, Feb 2016 , 7:59 am        
រូបភាព
front ក្លិប​អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ នាជំនួបជាមួយ​ក្រសួងការពារ​ជាតិ កាលពី​សប្តាហ៍មុន
front ក្លិប​អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ នាជំនួបជាមួយ​ក្រសួងការពារ​ជាតិ កាលពី​សប្តាហ៍មុន
ដោយ:
 ​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ ឈានដល់​សប្តាហ៍​ទី​២​ហើយ​នា​ល្ងាច​ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ​នេះ ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ជាមួយ​ភ្នំពេញ​ក្រោ​ន នា​វេលា​ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

 
​ក្រោយពី​រង​ការបំបាក់​ពី​សំណាក់​ក្រុម​ក្រសួងការពារជាតិ ៤-១ នា​ជំនួប​កាលពី​ថ្ងៃទី​២០​កុម្ភៈ នា​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ នឹងធ្វើ​ការប្រកួត​ជើង​ទី​២​របស់ខ្លួន ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នា​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ សម្រាប់​សប្តាហ៍​ទី​២ ប្រហែលជា​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​សប្តាហ៍​ទី​១ ព្រោះ​ក្រុម​ភ្នំពេញ​ក្រោ​ន ជា​ក្រុម​ម្ចាស់​ជើងឯក​២​រដូវ​កាល​ជាប់ៗ​គ្នា នៃ​ក្រម​ខណ្ឌ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​នេះ​។ កាលពី​សប្តាហ៍​ទី​១​ក្រុម​ម្ចាស់ផ្ទះ​នេះ បាន​បំបាក់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣-១ នា​ជំនួប​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ នា​ពហុ​កីឡដ្ឋាន RSN​។​
​កីឡាករ​អាហ្វ្រិក​ខាងត្បូង Booysen Shane បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​តែម្នាក់ឯង​ក្នុង​ជ័យជម្នះ ៣-១ របស់​ភ្នំពេញ​ក្រោ​ន លើ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​ខ្សែប្រយុទ្ធ​ហ្គា​ណា Michael Osei Tutu ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​តែមួយ​គ្រាប់​គត់​ឲ្យ​នគរបាលជាតិ នា​បរាជ័យ ៤-១ ដោយសារ​ក្រសួងការពារជាតិ​៕
 
 

Tag:
 បាល់ទាត់​
  ខេ​ម​បូ​ឌា​ន​លី​ក
© រក្សាសិទ្ធិដោយ thmeythmey.com