ពីនេះ ពីនោះ
គួរ​បំបាត់​ការព្រួយបារម្ភ​ដោយ​វិធី​ណា​?
26, Feb 2016 , 11:15 am        
រូបភាព
ដោយ: ថ្មីៗ
 
​មនុស្ស​រាល់គ្នា សុទ្ធតែ​មានការ​ព្រួយបារម្ភ ។ មិន​ថា​ចាស់ ឬ ក្មេង ម្នាក់ៗ​សុទ្ធ​តែមាន​អារម្មណ៍​បែបនេះ ។ ប៉ុន្តែ តើ​អ្នក​គួរ​ធ្វើ​បែបណា ចំពោះ​វា​? មិន​ថា​ការព្រួយបារម្ភ​របស់​អ្នក មាន​កម្រិត​តិច ឬ ច្រើន អ្នក​អាច អនុវត្ត​នូវ​វិធី​ទាំងបី ដំណាក់កាល​នេះ ដើម្បី​លុបបំបាត់​ពួកវា​។​

 
១. ស្វែងយល់​ពី​វា​
    ពេលខ្លះ អ្នកនឹង​អាច​ដឹងបាន​យ៉ាងច្បាស់​ថា  តើ​អ្វីដែល​អ្នក​កំពុងតែ​ព្រួយបារម្ភ​? ហើយ​ពេលខ្លះទៀត អ្នក​ក៏ ប្រហែលជា​មិនបាន​ដឹង ប្រាកដថា​អ្វី ដែល​កំពុង​រំខាន​អ្នក​នោះទេ​។ ឧទាហរណ៍ អ្នក​មានការ​ខ្វល់ ខ្វា​យ​ពី គ្រូបង្រៀន​របស់​អ្នក ដែល​ហាក់​នឹងមាន​ចិត្តអាក្រក់ ចំពោះ​អ្នក​។ ប៉ុន្តែ​ប្រហែលជា អ្វី​ពិតប្រាកដ ដែល​ធ្វើ​រំខាន​អ្នកនោះ​គឺ ដោយសារតែ​អ្នកមាន​ភាព​ពិបាក ជាមួយនឹង​មេរៀន​គណិតវិទ្យា របស់​អ្នក​ទៅ វិញ​នោះទេ​។ ប្រសិនបើ​អ្នក បានទទួល​ជំនួយ​ខ្លះ ជាមួយនឹង​មុខវិជ្ជា​នេះ នោះ​អ្នក​អាច​នឹងមាន​អារម្មណ៍ ថា​គ្រូ​ដែល​បង្រៀន​អ្នកនេះ គឺ​មិនមាន​បញ្ហា​អ្វី​ចំពោះ​អ្នក​នោះទេ​។​
    បញ្ហា​មួយចំនួនទៀត ដូចជា បញ្ហា​នៅក្នុង​ក្រុមគ្រួសារ អាច​នឹងមាន​សភាព​ធ្ងន់ធ្ងរ និង មាន​ជាច្រើន ផ្នែក​។ ដែល​វា​អាច​នឹងមាន​ភាព​ពិបាក​ខ្លាំង ឬ​រហូតដល់​កម្រិត​សូន្យ ចំពោះ​បញ្ហា​ខ្លះ ឬ គ្រាន់តែ​ផ្នែក​ណាមួយ របស់​វា ក្នុង​ការរក​ដំណោះស្រាយ​។ ប៉ុន្តែ​ការ​មាន​សម្ថ​ភាព​ក្នុងការ ផ្តោតអារម្មណ៍ ទៅលើ​បញ្ហា​របស់​អ្នក  ឬ យ៉ាងហោចណាស់​ទៅលើ​ផ្នែក​តូច​ណាមួយ  គឺជា​ដំណាក់កាល​ដំបូង ដើម្បី អនុវត្ត​វិធានការណ៍​។ ប្រសិនបើ​អ្នកមាន​ភាពលំបាក ក្នុងការ​ស្វែងរក​អោយឃើញ​ពី អ្វីដែល​ធ្វើអោយ​អ្នក ព្រួយបារម្ភ នោះ​អ្នក​អាច​រំលង​ទៅ​ចំណុច​ទី​បី និង ស្វែងរក​ជំនួយ​ពី ឳ​ពុក​ម្តាយ ឬ អ្នកណាម្នាក់ ដែល​អ្នក​ជឿទុកចិត្ត​។​
 
២. គិតពី​វិធី ដែល​អាចធ្វើអោយ​វា មាន​ភាពប្រសើរ​ជាង​មុន​
     វា​តែងតែមាន យ៉ាងហោចណាស់ នូវ​រឿង​អ្វីមួយ​ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​ជួយ​ខ្លួនឯង អោយមាន អារម្មណ៍​ថា មិនសូវ​គិត​ច្រើន​។ ការ​អង្គុយ​ចុះ ជាមួយនឹង​អារម្មណ៍​ខ្វល់ខ្វាយ គឺ​មិនមែនជា​រឿង​រីករាយ មួយ​នោះទេ ហើយ​វា​ថែមទាំង មិនអាច​ជួយ​អ្នក ក្នុងការ​ដោះស្រាយ​អ្វី​បាន​ទៀតផង​។ ប៉ុន្តែ​ការផ្លាស់ប្តូរ ទៅធ្វើ​សកម្មភាព​អ្វី​ផ្សេង​មួយទៀត អាចជួយ​ធ្វើអោយ​អារម្មណ៍​អ្នក ស្រស់ស្រាយ​ជាង​មុន​។​
    
     ប្រសិនបើ​អ្នកមាន​ការព្រួយបារម្ភ​ពី ការឈ្លោះគ្នា ជាមួយនឹង​មិត្ត​របស់​អ្នក នោះ​អ្នក​អាច​នឹង​សរសេរ វា​ចេញមក នូវ​រាល់​សកម្មភាព​ដែល​អ្នក​អាច​ធ្វើបាន ដូចជា ការសរសេរ​សំបុត្រ អញ្ជើញ​គេ មកលេង​កីឡា ជាមួយនឹង​អ្នកជា​ដើម​។ តើ​អ្នក​គួរ​ធ្វើការ​សុំទោស សម្រាប់​រាល់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​អ្នក ទាំងពីរ​ដែរឬទេ​? នៅពេល​មួយ ដែល​អ្នកមាន​បញ្ជី​រៀបរាប់ ពី​រាល់​សកម្មភាព​ដែល​អ្នក​អាច​ធ្វើបាន នោះ អ្នក​អាច​នឹងធ្វើ​ការជ្រើសរើស នូវ​វិធី​មួយ ដែល​អ្នក​គិតថា​វា​សាក​សម នឹងធ្វើ​អោយ​អ្នក និង មិត្ត​របស់​អ្នក បាន ត្រូវ​គ្នា​វិញ​។​
      ប៉ុន្តែ​ចុះ​ប្រសិនបើ អ្នក​មិនអាច គិតពី​អ្វីមួយ​សោះ​ដែល​អាចធ្វើអោយ បញ្ហា​ជាក់លាក់​ណាមួយ​របស់​អ្នក មាន​ភាពប្រសើរ​ឡើងវិញ​បាន​? នោះ​វា​គឺជា​ពេល​មួយ ដែល​អ្នក​ត្រូវ​រត់ទៅរក ដំណោះស្រាយ ទី​បី​នេះ​វិញ គឺ ត្រូវ​ស្វែងរក​ជំនួយ ។​
 
៣. ស្វែងរក​ជំនួយ​
     ការ​ខ្វល់ខ្វាយ អាចធ្វើអោយ​អ្នកមាន​អារម្មណ៍​ថា កំសត់​ឯកោ​។ នៅពេលដែល​អ្នក​មានកា​រ​ព្រួយបារម្ភ វា​អាចមាន​ជួយ​បាន ដោយ​អ្នក​ត្រូវ​ស្វែងរក នរណាម្នាក់​ដើម្បី​ធ្វើការ​ពិភាក្សា​ជាមួយ​។ ពេលខ្លះ មាន​មនុស្ស​មួយចំនួន បាន​និយាយថា ហេតុអ្វី​បានជា​ខ្ញុំ​ចាំបាច់​ត្រូវ​រំខាន​គេ​នោះ ? គាត់ ឬ នាង​នឹងមិន អាចជួយ​អ្វី​បាន​ដល់​ខ្ញុំ​នោះទេ ។ ប៉ុន្តែ​វា​មាន​មូលហេតុ​ពីរ​យ៉ាង ដែល​អ្នក​ត្រូវធ្វើ​ដូច​នោះ ៖
•​អ្នក​មិន​បានដឹង​ច្បាស់​ទេ​ថា គ្មាន​នរណាម្នាក់​អាចជួយ​អ្នក​បាន រហូតដល់ ពេលដែល​អ្នក​បាន ចែករំលែក​វា​ជាមួយនឹង​នរណាម្នាក់ ហើយ​អនុញ្ញាត​អោយគេ ព្យាយាម​ជួយ​អ្នក​។​
•​គ្រាន់តែ​ការនិយាយ​វា​ចេញមក ទៅកាន់​នរណាម្នាក់ នូវ​អ្វីដែល​ធ្វើអោយ​អ្នក​ខ្វល់ខ្វាយ ក៏​អាចជួយ ធ្វើអោយ​អ្នក មាន​អារម្មណ៍​ល្អប្រសើរ​បន្តិច បាន​ផងដែរ​។ បន្ទាប់ពី​នោះមក អ្នក​នឹងមិន​ស្ថិតនៅ ក្នុង​សភាព​ព្រួយបារម្ភ​នេះ​តែ ម្នាក់ឯង​នោះទេ ។ មិន​ថា​នរណាម្នាក់ ពួកគេ​អាចជា ឳ​ពុក​ម្តាយ​, បងប្រុស​, បងស្រី​, មិត្តភក្តិ ឬ អ្នកផ្តល់​ប្រឹក្សា គឺអាច​ជួយ​អ្នក ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ល្អៗ ៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com