កីឡាជាតិ
ជាតិ
១២ ក្លិប​-​សមាគម​ប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់​ឧបនាយករដ្ឋមន្ត្រី សុខ អាន​
26, Feb 2016 , 4:37 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ នៅ​ទីស្នាក់ការ​របស់ខ្លួន​បានរៀបចំ​ការប្រកួត​កីឡា​ប៉េតង់ ដើម្បី​ដណ្តើម​ពានរង្វាន់​ឧបនាយករដ្ឋមន្ត្រី សុខ អាន លើក​ទី​៦ ដោយមាន​ក្លិប​-​សមាគម​ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​១២ ។



​ក្លិប​-​សមាគម​ចំនួន​១២ ដែលជា​សមាជិក​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​នឹង​កំពុងធ្វើការ​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​ពានរង្វាន់​ឧបនាយករដ្ឋមន្ត្រី​ស សុខ អាន លើក​ទី​៦ នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នា​ពហុកីឡាដ្ឋាន​ជាតិ​។ ការប្រកួត​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ដោយ​បែង​ចែកជា​៤​ពូ​ល (A, B, C និង D) មាន​៤​វិញ្ញាសា គឺ​វាយយក​ពិន្ទុ បុរស​-​នារី , វាយ​សន្សំ​ពិន្ទុ​២​ទល់​២ បុរស​-​នារី​, ៣​ទល់​៣ បុរស​-​នារី និង​ម៉ិច​។

​កិ្ល​ប និង​សមាគម​ទាំងនោះ​រួមមាន មន្ទី​អប់រំ​កាយ​និង​កីឡា​ខេត្ត​ក​ណ្ត​ល​, ភូមិភាគ​ពិសេស​, ក្លិប​នាគរាជ​, ទីស្តីការ គណៈរដ្ឋមន្ត្រី​, គិរីវង្ស​សែន​ជ័យ​,​ក្រសួងការពារជាតិ​, ក្រសួងមហាផ្ទៃ​, មន្ទីរអប់រំ​កាយ​និង​កីឡា​ខេត្តព្រៃវែង​, អគ្គ​ហេ​រញ្ញ​-​កព​ជ​, មន្ទីរអប់រំ​កាយ​និង​កីឡា​ខេត្តស្វាយរៀង​, សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ និង​មជ្ឈមណ្ឌល ខ​ភម​។ ក្នុងនោះ​ពានរង្វាន់​វ័យចាស់​មាន​១៤​ក្រុម យុវជន​មាន​១២​ក្រុម និង​យុវនារី​៩​ក្រុម​៕


Tag:
 ​កីឡា​ប៉េតង់​
© រក្សាសិទ្ធិដោយ thmeythmey.com