ពីនេះ ពីនោះ
៣​វិស័យ​រីកចម្រើន ប្រទេស​នឹង​ខ្លាំងក្លា​!
27, Feb 2016 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ លោក Plato ជា​ទស្សនវិទូ​ជនជាតិ​ក្រិច ដែល​បាន​បន្សល់​ទ្រឹស្តី​ជាង​២​ពាន់​ឆ្នាំ​មកហើយ ទាក់ទង​នឹង​រដ្ឋ​គំរូ ដោយបាន​បែក​ចែក​វិធីសាស្ត្រ​គ្រប់គ្រង​យ៉ាងច្បាស់​លាស់​។ គាត់​បាន​ចែក​មនុស្ស​ជា​បី​ក្រុម គឺ​ក្រុម​អ្នកដឹកនាំ ក្រុម​អ្នកការពារ និង​ក្រុម​អ្នក​ផលិត​។


 
​លោក ផ្លា​តុង បានផ្តល់​ទស្សនៈ​ចំពោះ​រដ្ឋ​គំរូ ថា​ត្រូវតែមាន​យុត្តិធម៌​។ ភាពយុត្តិធម៌ គឺ​ស្ថិតនៅ​ថា​ត្រង់​ថា ពលរដ្ឋ​ម្នាក់ៗ​ត្រូវមាន​ការងារ​ធ្វើ​ទៅតាម​ឧបនិស្ស័យ សមត្ថភាព និង​បំ​ណិ​ន​ប្រសប់​រៀងៗ​ខ្លួន​។ គាត់​បាន​បែងចែក​មនុស្ស​នៅក្នុង​សង្គម​ជា​៣​ក្រុម គឺ​៖
 
​ក្រុមទី​១៖ អ្នកដឹកនាំ គឺជា​ប្រភេទ​មនុស្ស​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ មាន​ភាព​វៃឆ្លាត និង​មាន​គុណធម៌​។​
​ក្រុមទី​២៖ អ្នកការពារ គឺជា​អ្នក​ដែលមាន​សេចក្តីក្លាហាន និង​មាន​ភាពស្មោះត្រង់​។ ក្រុម​នេះ ចង់​សំដៅលើ​កងទ័ព នគរបាល កងរាជអាវុធហត្ថ​…​។​
​ក្រុមទី​៣៖ អ្នក​ផលិត គឺ​សំដៅលើ​ពួក​សិប្បករ ពាណិជ្ជករ​។ ពួក​ឈ្មួញ សិប្បករ និង​ម្ចាស់​ដី គឺជា​អ្នក​ផលិត​សម្ភារៈ​ដែលជា​ទ្រព្យ​របស់​នគរ​។ ក្រុម​នេះ​មិនអាច​ចៀស​ផុតពី​លក្ខណៈ​ប៉ះទង្គិច​ជាមួយ​រដ្ឋ​ឡើយ​។ លើសពីនេះ ការខិតខំ​សន្សំទ្រព្យ​សម្បត្តិ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ គឺជា​ហេតុ​នាំ​ឲ្យ​មាន​គម្លាត​អ្នកមាន​និង​អ្នកក្រ​ខ្លាំង​។ បញ្ហា​នេះ អាចធ្វើ​ឲ្យ​ខូច​រចនាសម្ព័ន្ធ​រដ្ឋ​គំរូ​។ ដើម្បី​រក្សា​នូវ​ស្ថានភាព​នេះ លោក ផ្លា​តុង បានផ្តល់​ទស្សនៈ​ថា ត្រូវតែ​បង្កើត​ប្រព័ន្ធ​អប់រំ ពិសេស​មួយ សម្រាប់​អ្នកដឹកនាំ និង​អ្នកការពារ​។ ប្រព័ន្ធ​អប់រំ​ទៀតសោត គឺ​ត្រូវ​បញ្ចូល​សិល្បៈ​តូរ​តន្ត្រី និង​អត្តពលកម្ម ពីព្រោះ តូរ​តន្ត្រី​ពង្រឹង​ដល់​ដួងព្រលឹង អប់រំ​ឲ្យ​ស្រលាញ់​ជាតិ​មាតុភូមិ​។ ចំណែកឯ អត្តពលកម្ម ជួយ​ពង្រឹង​រាងកាយ​ឲ្យ​រឹងមាំ ក្នុងការ​រៀបចំ​ពលរ​ដ្ឋ ដើម្បី​ការពារ​រដ្ឋ​របស់ខ្លួន​៕ (​ដកស្រង់​ពី​សៀវភៅ​«​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិ​គំនិត​នយោបាយ​»​ រៀបរៀង​ដោយ បណ្ឌិត ឈុន សារ៉េត​
 

Tag:
 ​ទស្សនវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com