ពីនេះ ពីនោះ
​កំ​ណា​ព្យ៖ ស្រុក​កសិកម្ម​មិន​ដូច​ឈ្មោះ​
27, Feb 2016 , 12:13 pm        
រូបភាព
ដោយ: ថ្មីៗ

​កំណាព្យ​បទ ពាក្យ​៧
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​
 
​គំនិត​នាំ​កើត​បាន​កំណប់​ ​ត្រសក់​ម្ទេស​ត្រប់​កប់​ដោយ​ប្រាក់​
​ស្លឹកគ្រៃ​ម្រះ​ជី​ផ្ទី​ខ្ទឹម​ម្កាក់​ ​ខ្ញី ខ្ជាយ​រាយ​ដាក់​អង្គារ​ដី​។​


 
​ត្រកួន​ត្រកៀត​ឆ្លៀត​ក្នុង​ស្រះ​ ​  ខាត់ណា​ដាំ​ឆ្លាស់​ស្ពៃ​ដី​ថ្មី​
​ងប់​ក្បែរ​សាវម៉ាវ​ចេញ​ត្រួយ​ខ្ចី​      ​ជន្លង់​គង់​ដី​ក្បែរ​ក្រូចឆ្មា​។​
 
​ត្រឡាច​ឡើងទ្រើង​យើង​លែង​ដាំ​  ​ននោង​ថា​ចាំ​ទិញ​នៅ​ផ្សារ​
​ពឹង​លើ​នាំចូល​បែប​ហ៊ឺហា​ ​បន្លែបង្ការ​ផលាផល​។​
 
​ស្រុក​កសិកម្ម​មិន​ដូច​ឈ្មោះ​ ​ពឹង​គេ​ទើប​រស់​ហួស​គេ​ឆ្ងល់​
​លុយ​ខំ​រក​បានមក​មិន​សល់​ ​ថែម​ត្រូវ​ខ្វាយខ្វល់​ព្យាបាល​ខ្លួន​។​
 
​រលាក​ក្រពះ​រះ​ដល់​សួត​ ​ចុក​ឆ្អល់​ពុល​ក្អួត​រាគ​ផ្ទួនៗ​
រាងកាយ​ចុះខ្សោយ​លែង​មាំមួន​ ​      ខ្មាស់​ជាតិ​ក្បែរ​ខ្លួនគេ​ដាំ​បាន​៕
 
 
 
 
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com