ពីនេះ ពីនោះ
តើ​ពាក្យ​«​សព្វនាម​ចង្អុល និង​សព្វនាម​ឈ្នាប់​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
29, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សព្វនាម​ចង្អុល និង​សព្វនាម​ឈ្នាប់​» ដូចខាងក្រោម​៖



​សព្វនាម​ចង្អុល មានន័យថា ជា​សព្វនាម​ដែល​ប្រើ​សម្រាប់​ចង្អុល​មនុស្ស សត្វ ឬ​វត្ថុ ឲ្យ​ឃើញ​ច្បាស់លាស់​ថា នៅ​ទីជិត ឬ​ទី​ឆ្ងាយ​ពី​អ្នក​និយាយ​។ ពាក្យ នេះ នោះ​,....​ជា​សព្វនាម​ចង្អុល​។ ឧទាហរណ៍​៖ នេះ​ជា​សៀវភៅ​របស់ខ្ញុំ នោះ​ជា​សៀវភៅ​របស់​ឯង​។​

​សព្វនាម​ឈ្នាប់ មានន័យថា ជា​សព្វនាម​សម្រាប់​ជំនួស​នាម​ឬ​កន្សោម​នាម​ដើម្បី​បង្កើត​ល្បះ​រណប​។ នៅក្នុង​ភាសា​ខ្មែរ សព្វនាម​ឈ្នាប់​មានតែ​មួយ​គឺ ដែល​។ ឧទាហរណ៍​៖ ខ្ញុំ​បាន​ជួប​កុមារ​ម្នាក់​ដែល​រៀន​ពូកែ​ជាងគេ​ក្នុង​សាលារៀន​នេះ​។ តុ ដែល​គេ​ដាក់​ថូផ្កា​នៅលើ​នោះ ជា​របស់គាត់​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com