ពីនេះ ពីនោះ
កំណាព្យ៖ ព្រឹក​ស្តាយ​លេខ ល្ងាច​ស្តាយ​លុយ​!
28, Feb 2016 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ ប៉ា​កកា​ខ្មៅ​
​កំណាព្យ បទ​ពាក្យ ៨
 
-​ព្រឹក​ឡើង​ស្តាយ​លេខ​ល្ងាច​នឹក​ស្តាយ​លុយ​ ​លេខ​ដុះ​កន្ទុយ​មានអី​ដែល​ទៀង​
​ចាក់​នៅ​ត្បូងឃ្មុំ​យំ​ដល់​ស្វាយរៀង​ ​កូន​បាន​ត្រឹម​សៀង​មេ​ជប់លៀង​ស៊ុប​។​


 
-​ខ្លះ​មិន​រកស៊ី​វក់វី​រឿង​ល្បែង​ ​អស់​ផ្ទះសម្បែង​វក់​លេង​លក់​គ្រប់​
​ស្រែ​លើ​ស្រែ​ក្រោម​ដី​ក្បែរ​ទំនប់​ ​អស់ពី​អា​គុប​ងប់​លក់​អាស​ង់​។​
 
-​យូរៗ​ត្រូវ​ម្តង​អួត​បងអួត​ប្អូន​ ​ឪ​ម៉ែ​ហៅ​កូន​ជុំ​ផឹក​រហង់​
​ភ្លេច​កាល​មុន​ចាញ់​ស្ទើរ​អស់ទាំង​កង់​ ​ម្ចាស់​លុយ​ដំកង់​មក​ជុំ​ទារ​ការ​។​
 
-​ចាស់​ថា​រឿង​ល្បែង​មេ​មិនដែល​ក្រោម​ ​មិន​ដូច​ឆើតឆោម​ចាញ់​ប្រែ​មុខ​ខ្លា​
​រករឿង​អ្នកផ្ទះ​យក​លេស​ផឹកស្រា​ ​ចោល​អស់​កិច្ចការ​ទាំង​វស្សា​ប្រាំង​។​
 
-​ចាស់​ផ្តាំ​ថា​ល្បែង​តែង​នាំ​វិនាស​ ​មន្ត្រី​ឬ​រាស្ត្រ​ស្លូត​កាច​ខ្សោយ​ខ្លាំង​
​បើ​ដឹង​ញៀន​ល្បែង​ប្រឹងប្រែង​តតាំង​ ​ធ្វើ​ចិត្ត​ឲ្យ​ខ្លាំង​យកឈ្នះ​ខ្លួនឯង​៕
 
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com