កីឡាជាតិ
ជាតិ
ឡុង សុ​ភី​, រឿង សោ​ភ័​ណ្ឌ​, ពេជ្រ សីហា និង​សរ រាជសីហ៍ ប្រជែង​ជាមួយ​ថៃ​
29, Feb 2016 , 9:54 am        
រូបភាព
ដោយ:
 
​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៤​រូប រួមមាន​កីឡាករ ឡុង សុ​ភី រឿង សោ​ភ័​ណ្ឌ ពេជ្រ សីហា និង​សរ រាជសីហ៍ រួម​ជាមួយនឹង​កីឡាករ​ថៃ​៤​រូប នឹងធ្វើ​ការប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​ពានរង្វាន់​ជើងឯក​គោ​ជល់​រជ្ជកាល​ទី​៤ របស់​ស្ថានីយទូរទស្សន៍ CNC នា​ថ្ងៃទី​៥ ខែមីនា ខាងមុខនេះ​។​

 
​ការប្រកួត​ដណ្តើម​ជើងឯក​គោ​ជល់​របស់​ស្ថានីយទូរទស្សន៍ CNC នឹងធ្វើ​ការប្រកួត​បើក​រជ្ជកាល​ទី​៤ របស់ខ្លួន នា​ថ្ងៃទី​៥ ខែកុម្ភៈ ខាងមុខនេះ ដោយមាន​កីឡាករ​ចូលរួម​ប្រកួត​ចំនួន​៨​រូប ក្នុងនោះ​កម្ពុជា ៤​រូប និង​ថៃ​៤​រូប​។ កីឡាករ​កម្ពុជា​ទាំងនោះ​រួមមាន​កីឡាករ ឡុង សុ​ភី​, រឿង សោ​ភ័​ណ្ឌ​, ពេជ្រ សីហា និង​សរ រាជសីហ៍ ចំណែក​កីឡាករ​ថៃ រួមមាន​កីឡាករ ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម (FANIMIT VIRIYAKFARM), នំ​ធីប ស រុង​រ៉ាវី (NOMTHIP SOR.RUONGRAVI), ផ្លាំ​ង​នុង លូក​ម៉ា​ខាម​វ៉ាន (PHLANGNUM LOUKMAKHAMVAN) និង​កីឡាករ ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ាលី (THUTSAPHON SOR.SOMALY)​។ 
 
​គួរ​បញ្ជាក់ថា កីឡា​ជើង​ខ្លាំង​ម្ចាស់​ជើងឯក​៦​ស្ថាប័ន ឡុង សុ​ភី ធ្លាប់​ឆ្លងកាត់​សង្វៀន​ប្រកួត​ចំនួន​១១៣​ដង ឈ្នះ​៨២ ចាញ់​២៨ ស្មើ​៣​ដង និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៤២​ដង ខណៈ​កីឡាករ រឿង សោ​ភ័​ណ្ឌ ដែល​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​១២៧​ដង ឈ្នះ​១១១​ដង ចាញ់​១៤​ដង ស្មើ​២ និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​២៨​ដង ឬ​ឯ​កីឡាករ ពេជ្រ សីហា ដែល​ឆ្លងកាត់​ការប្រកួត​១០៩​ដង ឈ្នះ​៨៦​ដង ចាញ់​១៦​ដង ស្មើ​៧ ដង នឹង​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​២៨​ដង ចំណែក​កីឡាករ សរ រាជសីហ៍ ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៤០​ដង ឈ្នះ​៣២​ដង ចាញ់​៧​ដង ស្មើ​១​ដង និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៨​ដង​។ 
 
​ដោយឡែក កីឡាករ​ថៃ ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម (​ធ្លាប់​ប្រកួត​១៨០​ដង​, ឈ្នះ​១២៩​ដង​, ចាញ់​៤៩​ដង​, ស្មើ​២ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៤០​ដង​) ខណៈ នំ​ធីប ស រុង​រ៉ាវី (​ប្រកួត​៧៥​ដង​, ឈ្នះ​៦០​ដង ចាញ់​១០​ដង ស្មើ​៥​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៥​ដង​) ចំណែក ផ្លាំ​ង​នុង លូក​ម៉ា​ខាម​វ៉ាន (​ប្រកួត​៩២​សង​, ឈ្នះ​៦៥, ចាញ់​២១ និង​ស្មើ​៦) និង​កីឡាករ ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ាលី (​ប្រកួត​៧០​ដង​, ឈ្នះ​៥០, ចាញ់​១៩, ស្មើ​១ និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​២​ដង​)៕      

Tag:
 កីឡាប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com