កីឡាជាតិ
ជាតិ
រាត្រី​យុទ្ធ​គុន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ល្បុក្កតោ​បង្ហាញ​ភាពខ្លាំង​
29, Feb 2016 , 4:42 pm        
រូបភាព
ដោយ: &
​ការសម្តែង​យុទ្ធ​គុន​ចម្រុះ នា​ព្រឹ​តិ្ត​ការណ៍​រាត្រី​យុទ្ធ​គុន​លើក​ទី​២ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហការ​ជាមួយ​គណៈកម្មាធិការ​យុទ្ធសិល្ប៍​ចំរុះ​កម្ពុជា នាទី​ស្នាក់ការ NOCC  កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ដែលមាន​១១​យុទ្ធ​គុន​ចូលរួម​សម្តែង បានបញ្ចប់​ដោយ​ជោគជ័យ ខណៈ​យុទ្ធ​គុន​ល្បុក្កតោ បានបង្ហាញ​ភាពខ្លាំង និង​បាន​កា្ល​យ​ជា​ម្ចាស់​ជើងឯក​ប្រចាំ​រាត្រី​យុទ្ធ​គុន​នេះ​។

 


​ក្បាច់គុន​ល្បុក្កតោ ដែលជា​កេ​រិ៍​ដំណែល​របស់​បុព្វបុរស​ខ្មែរ ត្រូវបាន​គណៈកម្មការ​សម្រេច​ឲ្យ​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​រាត្រី​យុទ្ធ​គុន​លើក​ទី​២ បន្ទាប់ពី​យុទ្ធ​គុន​មួយ​នេះ​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​លើ​ការសម្តែង​វិញ្ញាសា​ឯកត្តជន និង​វិញ្ញាសា​ជា​ក្រុម​បាន​យ៉ាង​ល្អ​។ ជាមួយគ្នានេះ យុទ្ធ​គុន​តេ​ក្វាន់​ដូ ITF ដែលមាន​ប្រភព​មកពី​ប្រទេស​កូរ៉េខាងជើង​បានក្លាយ​ជា​ម្ចាស់​ជើងឯក​រង ខណៈ​លេខ​៣ បាន​ទៅលើ​យុទ្ធ​គុន វ៉ូ​វី​ណា​ម ដែលមាន​ប្រភព​មកពី​ប្រទេស​វៀតណាម​។ ហើយ​ការសម្តែង​យុទ្ធ​គុន​ចម្រុះ​ដែលមាន ១១​យុទ្ធ​គុន​ចូលរួម​នោះ បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នកគាំទ្រ និង​កីឡាករ​កីឡាការិនី​៕

























































Tag:
 យុទ្ធ​គុន​
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com