ពីនេះ ពីនោះ
តើ​ពាក្យ​«​សូរ​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
02, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សូរ​» ដូចខាងក្រោម​៖



​សូរ មានន័យថា ជា​អ្វីដែល​ត្រចៀក​យើង​ស្ដាប់ឮ បន្ទាប់ពី​មានការ​ប៉ះគ្នា​រវាង​ក្រដាសត្រចៀក និង​វត្ថុ​ភ្ញោ​ច​(​រលក​) ដែល​រសាត់​តាម​អាកាស​ចេញ​មកពី​គ្រប់ទិសទី​«​ដូច​រលក​លើទឹក​ដែល​រាល​ធំ​ទៅៗ កាលណា​យើង​ចោល​ដុំថ្ម ឬ​ដុំ​ដី​ទៅក្នុង​ទឹក​» ហើយ​រលក​នោះ ត្រូវបាន​កើតចេញពី​លំ​ញ័រ​ដែល​កើតឡើង​ពី​ការប៉ះទង្គិច​រវាង​កម្លាំង​អ្វីមួយ​។ ឧទាហរណ៍ (​ការ​ទាញ​/​ការ​កូត​ចាប៉ី​/​ទ្រ​), ការ​គោះ​,​ការ​ផ្លុំ​, ការ​ជ្រុះ​, ការ​បក់បោក​,...) ទៅលើ​វត្ថុ​អ្វីមួយ​(​ខ្សែ​ចាប៉ី​/​ទ្រ​, ស្គរ​, ខ្លុយ​, កម្រាល ឥដ្ឋ​, ស្លឹកឈើ​,...)​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com