កីឡាជាតិ
ជាតិ
កំពង់ស្ពឺ ស្វា​គ​មន៍​កណ្តាល ភ្ញៀវ​តែ​១​ក្នុង​ពូ​ល A ខណៈ​ពូ​ល​ផ្សេងទៀត​ប្រកួតបញ្ចប់​ជើង​ទី១
02, Mar 2016 , 9:40 am        
រូបភាព
ដោយ:
​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ឆ្នាំ​២០១៦ ឈានដល់​វគ្គ​ជម្រុះ​នៃ​សប្តាហ៍​ទី​៣​ហើយ ដោយ​សប្តាហ៍​នេះ​មាន​៦​គូ នឹងត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​នា​រសៀល​ថ្ងៃទី​២ ខែ​មិនា នេះ ខណៈ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ធ្វើការ​ប្រកួត​បើកឆាក​ជើង​ទីមួយ​។

 


​បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​២​សប្តាហ៍ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០​ឆ្នាំ​២០១៦ បាន​ឈានដល់​ការប្រកួត​ជម្រុះ​នៃ​សប្តាហ៍​ទី​៣​ហើយ នា​រសៀល​ម៉ោង ៣:៣០​នាទី​ថ្ងៃទី​២ ខែ​មិនា នឹងមាន​ការប្រកួត​ចំនួន​៦​គូ នៅតាម​កីឡដ្ឋាន​ផ្សេងៗ​គ្នា​។ ក្នុងនោះ​ពូ​ល​B ក្រុមយុវជន​បឹងកេត​អង្គរ បន្ទាប់ពី​ចាញ់​ក្រុម​ខេត្តព្រៃវែង កាលពី​សប្តាហ៍​ទី​២ នឹង​បើកទ្វារ​កីឡដ្ឋាន​បឹងកេត ស្វា​គម​ក្រុម​ភ្ញៀវ​ខេត្តស្វាយរៀង ដើម្បី​ស្តារ​មុខមាត់​កាលពី​សប្តាហ៍​ចាស់​។ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តព្រៃវែង នឹង​បើក​កីឡដ្ឋាន​ខេត្តព្រៃវែង ដើម្បី​ការពារ​ដំណែង​ជាមួយ​ក្រុម​ខេត្ត​ត្បូងឃ្មុំ​។​

​ចំណែក​ពូ​ល​C ក្រុម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់ពី​បំ​ក្រុម​ខេត្តព្រះវិហារ នៅលើ​ទឹកដី​កីឡដ្ឋាន​ខេត្តព្រះវិហារ ៣-០ នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សៀមរាប​អង្គរ ដើម្បី​ការពារ​ដំណែង​របស់ខ្លួន​។ ខណៈ​ក្រុម​អ​.​ហ ខេត្តកំពង់ធំ នឹងធ្វើ​ការប្រកួត​ក្រុម​ខេត្តព្រះវិហារ នា​ហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​។

​ដោយឡែក​ពូ​ល A ដែល​មានតែ​២​ក្រុម ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ នឹងធ្វើ​ការប្រកួត​បើកឆាក​នា​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ខណៈ​ពូ​ល​D  ក្រុម​ខេត្តបាត់ដំបង នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តបាត់ដំបង ដើម្បី​ស្វា​គម​ក្រុម​ភ្ញៀវ​ខេត្ត​ប៉ៃលិន​។​

​គួរ​បញ្ជាក់ថា ការប្រកួត​កាលពី​សប្តាហ៍​ទី​២ ក្នុង​ពូ​ល B ក្រុម​ខេត្តស្វាយរៀង បាន​យកឈ្នះ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ៣-២ ខណៈ​ក្រុម​ខេត្តព្រៃវែង ឈ្នះ​ក្រុម​បឹងកេត​កំពង់ចាម ៤-៣​។ ពូ​ល​C ខេត្ត​ឧ​ត្ត​រ​មានជ័យ បំបាក់ ខេត្តព្រះវិហារ ៣-០ ខណៈ​អ​.​ហ ខេត្តកំពង់ធំ ចាញ់ សៀមរាប​អង្គរ ១-០ ចំណែក​ពូ​ល​D ខេត្តកំពង់ឆ្នាំង ឈ្នះ ខេត្ត​ប៉ៃលិន ២-១ ខណៈ​ពូ​ល​E ខេត្តកំពត បាន​យកឈ្នះ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ៣-០ ចំណែក​ពូ​ល​F ខេត្តក្រចេះ ចាញ់ ខេត្តស្ទឹងត្រែង ៦-៥ ៕

*​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃនេះ​

​ពូ​ល A៖
-​ខេត្តកណ្តាល ជួប ខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​

​ពូ​ល B៖
-​យុវជន​បឹងកេត​កំពង់ចាម ជួប ខេត្តស្វាយរៀង នៅ​កីឡដ្ឋាន​បឹងកេត​
-​ខេត្តព្រៃវែង ជួប ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ព្រៃវែង

​ពូ​ល C៖
-​សៀមរាប​អង្គរ ជួប ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
-​អ​.​ហ ខេត្តកំពង់ធំ ជួប ខេត្តព្រះវិហារ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ

​ពូ​ល D៖
-​ខេត្តបាត់ដំបង ជួប ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង​៕


Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com