ពីនេះ ពីនោះ
តើ​ពាក្យ «​វិបលាស​, វិបឡាស​, និង វិបល្លាស​» មួយណា​ទើប​ជា​ពាក្យ​ត្រឹមត្រូវ​?
02, Mar 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​របស់​ស​ម្ដេច​ព្រះសង្ឃរាជ ជួន ណាត ពាក្យ «​វិបល្លាស​» ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​នៅក្នុង​ការសរសេរ​។ ពាក្យ​នេះ​មាន​អត្ថន័យ​ដូចខាងក្រោម​៖



​វិបល្លាស មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ការផ្លាស់​ប្រែ​, ដំណើ​ប្រែប្រួល​។ ឧទាហរណ៍​៖ វិបល្លាសសញ្ញា​, វិបល្លាសចិត្ត​, វិបល្លាសទិដ្ឋិ វិបរិត​សញ្ញា​, ចិត្ត​, ទិដ្ឋិ​(​ហៅ​តាមរបៀប​ថា សញ្ញាវិបល្លាស​, ចិត្ត​វិបល្លាស​, ទិដ្ឋិ​វិបល្លាស​)​។ វិបល្លាស​ក្នុង​វេយ្យាករណ៍​បាលី មាន​៧ យ៉ាង​គឺ​១. អក្ខរវិបល្លាស ការ​បំប្លែង​អក្ខរៈ​, ២. លិង្គវិបល្លាស ការ​បំប្លែង​លិង្គ​, ដំណើរ​ប្រែប្រួល​លិង្គ​, ៣. វិភត្តិវិបល្លាស ការ​បំប្លែង​វិភត្តិ​, ៤.​វចន​វិបល្លាស ការ​បំ​ប្លែ​អ​វចនៈ​, ៥. បុ​រិ​ស​វិបល្លាស ការ​បំប្លែង​បុ​រិ​សៈ​, ៦. កាល​វិបល្លាស ការ​បំប្លែង​កាល​, ៧. វាចក​វិបល្លាស ការ​បំ​ប្លែ​អ​វាចកៈ​, ដំណើរ​ប្រែប្រួល​វាចកៈ​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com