ពីនេះ ពីនោះ
តើ​ពាក្យ​«​សូរ​ក្រអូម​,​សូរ​ចន្លោះ​ខ្សែរ​សំឡេង និង សូរ​ច្រមុះ​/​នាសិក​ជៈ​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
03, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សូរ​ក្រអូម  សូរ​ចន្លោះ​ខ្សែរ​សំឡេង និង សូរ​ច្រមុះ​/​នាសិក​ជៈ​» ដូចខាងក្រោម​៖



​សូរ​ក្រអូម មានន័យថា សូរ​ព្យញ្ជនៈ​ដែលមាន​ទី​បន្លឺ​នៅត្រង់​ក្រអូម គឺ​ខ្នង​អណ្ដាត​ទល់នឹង​ក្រអូម​។​

​សូរ​ចន្លោះ​ខ្សែសំឡេង មានន័យថា ជា​សូរ​ព្យញ្ជនៈ​ដែលមាន​ទីប​ន្លឺ​នៅ​ចន្លោះ​ខ្សែសំឡេង​។​

​សូរ​ច្រមុះ​/​នាសិក​ជៈ មានន័យថា ជា​សូរ​ព្យញ្ជនៈ​ដែល​ពេល​បន្លឺ រនាំង​ក្រអូម​បើកចំហ​ដើម្បី​ឲ្យ​ខ្យល់​ក្នុង​សួត ចេញមកក្រៅ​តាម​ច្រមុះ​ផង តាម​មាត់​ផង​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com