កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន៖​កំពង់ស្ពឺ​ចាញ់​ភ្ញៀវ​ពី​កណ្តាល ខណៈ​សៀមរាប និង​ស្វាយរៀង បន្ត​ឈ្នះ​
02, Mar 2016 , 8:38 pm        
រូបភាព
ដោយ:
ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ វគ្គ​ជម្រុះ​បឋម នា​ថ្ងៃទី​២ ខែមីនា ដែលមាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​១២ បានបញ្ចប់​ហើយ​កាលពី​ល្ងាច​មិញ​នេះ ដោយ​ក្រុម​ម្ចាស់ និង​ក្រុម​ភ្ញៀវ​ទទួលបាន​លទ្ធផល​ចាញ់ឈ្នះ​ស្មើគ្នា​។​



​ពានរង្វាន់​សម្តេច ហ៊ុន សែន បានបញ្ចប់​កាលពី​ល្ងាច​មិញ​នេះ​ដោយ​លទ្ធផល​ក្រុម​ម្ចាស់ផ្ទះ និង​ក្រុម​ភ្ញៀវ​ទទួលបាន​ចាញ់ឈ្នះ​ស្មើគ្នា ក្នុងនោះ​ពូ​ល A ដែលជា​ការប្រកួត​បើកឆាក​ក្រុម​ម្ចាស់ផ្ទះ​ខេត្តកំពង់ស្ពឺ​ងរ​ង​ការបំបាក់​របស់​ក្រុម​ខេត្តកណ្តាល ២-០ ខណៈ​ក្រុម​ក្នុង​ពូ​ល B ក្រុម​ភ្ញៀវ​ខេត្តស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​យុវជន​បឹងកេត​អង្គរ ២-១ ចំណែក​ក្នុង​ពូ​ល D ក្រុម​ភ្ញៀវ​ខេត្ត​ប៉ៃលិន បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តបាត់ដំបង ៣-២​។

​ដោយឡែក​ក្រុម​ដែល​ត្រូវបាន​ម្ចាស់ផ្ទះ​បំបាក់​រួមមាន ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ក្រុម​ម្ចាស់ផ្ទះ​ខេត្តព្រៃវែង លត់​យ៉ាង​ចាស់ដៃ ៥-១ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​សៀមរាប​អង្គរ បាន​លត់​ក្រុម​ភ្ញៀវ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៤-០ ចំណែក​ក្រុម​ម្ចាស់ផ្ទះ អ​.​ហ ខេត្តកំពង់ធំ បាន​បំបាក់​ក្រុម​ខេត្តព្រះវិហារ ៥-១​។

*​លទ្ធផល​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ថ្ងៃនេះ​

​ពូ​ល A៖
-​ខេត្តកណ្តាល  ២  ខេត្តកំពង់ស្ពឺ ០ នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ

​ពូ​ល B៖
-​យុវជន​បឹងកេត​កំពង់ចាម ១ ខេត្តស្វាយរៀង ២ នៅ​កីឡដ្ឋាន​បឹងកេត​
-​ខេត្តព្រៃវែង ៥ ខេត្ត​ត្បូងឃ្មុំ ១ នៅ​កីឡដ្ឋាន​ព្រៃវែង

​ពូ​ល C៖
-​សៀមរាប​អង្គរ ៤ ខេត្ត​ឧ​ត្ត​រ​មានជ័យ ០ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
-​អ​.​ហ ខេត្តកំពង់ធំ ៥ ខេត្តព្រះវិហារ ១ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ

​ពូ​ល D៖
-​ខេត្តបាត់ដំបង ២ ខេត្ត​ប៉ៃលិន ៣ នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង​៕  




Tag:
 Hun Sen Cup 2016
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com