ពីនេះ ពីនោះ
នឹកឃើញ​ខ្លះ​ផង​!
03, Mar 2016 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​



​កំណាព្យ​បទ​ពាក្យ​៨

-​អា​យ៉ៃ​ចាប៉ី​ស្រដី​លែងចេញ​    ​    ​បាសាក់​មាត់​ស្ញេញ​លែង​ហ៊ាន​ចេញ​ស្តី​
​ងាក​មក​យីកេ​ក៏​អាយុ​ខ្លី​    ​    ​ល្ខោនខោល​ពោល​ក្តី​អស់​អី​អួតអាង​។​

-​កំណាព្យ​និង​ស្មូត្ររ​ត់ទៅ​នៅ​វត្ត​    ​ខ្លះ​គេ​ចាំ​ស្ទាត់​ខ្លះ​ភ្លាត់​បាត់​តាង​
​ល្ខោនស្បែក​ធំ​តូច​ក៏​មិន​សំណាង​    ​អា​ប៉េ​អស់​អាង​បាត់​ទាំង​អាយ៉ង​។​

-​ខ្លះ​ឮ​តែ​ឈ្មោះ​រងគ្រោះ​បាត់​រូប​    ​បីដូច​ផ្សែង​ធូប​ត្រូវ​ខ្យល់​គួច​ចង​
​នាំយកទៅ​បាត់​ពី​ភ្នែក​ប្អូន​បង​    ​សុំ​ជួយ​ថែ​ផង​ដំណែល​តា​សាង​។​

-​ពិត​គួរ​ឲ្យ​ស្តាយ​អស់​កេរ​ដូនតា​    ​ដែល​ខំ​រក្សា​តែ​គ្មាន​សំណាង​
​បង្ហាញខ្លួន​ទៀត​អួត​ញាតិ​ជិតខាង​    ​ជិត​បាត់​ភស្តុតាង​ក្លាយជា​និទាន​។​


Tag:
 កំណាព្យ
  អាយ៉ៃ
© រក្សាសិទ្ធិដោយ thmeythmey.com