ពីនេះ ពីនោះ
តើ​ពាក្យ «​ស្និត​, ស្និទ្ធ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
03, Mar 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​នេះ ដោយ​មិនដឹងថា​ពាក្យ​ណាមួយ​ខុស​ឬ​ពាក្យ​មួយណា​ត្រឹមត្រូវ​ឡើយ​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​ភាពខុសគ្នា​នៃ​ពាក្យ​ទាំងពីរ​នេះ​យ៉ាងដូច​ច្នេះ​ថា​៖



​ទី​១. ពាក្យ «​ស្និត​» មានន័យថា ជា​ក្រាស​មួយ​ប្រភេទ​មាន​ធ្មេញ​ទាំងពីរ​ខាង​ល្អិត​ញឹក​ជិត សម្រាប់​សិត​ឲ្យ​ដោយ​ចៃ ឬ​សិតសក់​ស្ងួត​ឲ្យ​រាប​ជិត​។ ក្នុងន័យ​មួយទៀត​មានន័យថា ជា​សំណុំ​ផ្លែ​ចេក​ដែល​នៅជាប់​នឹង​ស្និត​។ ឧទាហរណ៍​៖ ស្និតចេក ឬ​ចេក​មួយ​ស្និត​។​

​ទី​២. ពាក្យ «​ស្និទ្ធ​» មានន័យថា ស្និទ្ធស្នាល ដែលជា​ទីស្រឡាញ់​, ជាទី​ពេញចិត្ត​, ស្រឡាញ់​ស៊ប់​, ស្រឡាញ់​អស់ពី​ចិត្ត​។ ឧទាហរណ៍​៖ មនុស្ស​ស្និទ្ធ​នឹង​គ្នា​, មិត្រ​ស្និទ្ធ​, ខ្ញុំ​មិនសូវ​ស្និទ្ធ​នឹង​គេ​ទេ​។​
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com