កីឡាជាតិ
ជាតិ
ស៊ីម៉ាក់​អាច​បន្ត​ភាពខ្លាំង​ដែរ​ទេ ពេល​ប៉ះ​ក្រុម​ខ្លាំង​បឹងកេត​?
04, Mar 2016 , 7:59 am        
រូបភាព
ដោយ:
 
​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦ ឈានដល់​សប្តាហ៍​ទី​៣ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សុក្រ​ទី​៤ ខែមីនា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ផ្តើម​ជាមួយនឹង​ជំនួប​រវាង​ស៊ីម៉ាក់​យូ​ណាយ​ធី​ត និង​បឹងកេត​អង្គរ​។​

 
​ក្រុម​បឹងកេត​អង្គរ បន្ទាប់ពី​លត់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​យ៉ាង​ចាស់ដៃ ៦-០ កាលពី​សប្តាហ៍​មុន និង​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣-២ កាលពី​សប្តាហ៍​ទី​១ នឹងធ្វើ​ការប្រកួត​ជាមួយ​ក្រុម​ស៊ីម៉ាក់​កំចាត់មីន​កម្ពុជា ដើម្បី​ឡើងទៅ​កាន់​កំពូល​តារាង​ជា​បន្ត​អាសន្ន​។ ស៊ីម៉ាក់​ត្រូវ​ព្យាយាម​បង្ហាញថា​ពួកគេ​ពិតជា​ខ្លាំង បន្ទាប់ពី​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៥-១ កាលពី​សប្តាហ៍​មុន​។​
 
​ក្រុម​បឹងកេត​អង្គរ​កាលពី​សប្តាហ៍​ទី​១ បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៣-២ ខណៈ​កាលពី​សប្តាហ៍​ទី​២​បាន​លត់​ក្រុម​វេ​ស្ទើ​ន​យ៉ាង​ដៃ​ក្នុង​លទ្ធផល ៦-០ ។ ចំណែក​ក្រុម​ស៊ីម៉ាក់​កំចាត់មីន​កម្ពុជា​សម្រាប់​ការប្រកួត​ពីរ​ជើង​របស់ខ្លួន​កន្លងមក កាលពី​សប្តាហ៍​ទី​១​បាន​រង​ការបំបាក់​យ៉ាង​ចាស់ដៃ​របស់​ក្រុម​ស្វាយរៀង ៦-២ ខណៈ​កាលពី​សប្តាហ៍​ទី​២​ក្រុម​នេះ​បាន​បំបាក់​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៥-១ ៕ 

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com