ពីនេះ ពីនោះ
តើ​រដ្ឋាភិបាល​មានមុខ​ងារ​អ្វីខ្លះ​?
05, Mar 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ទស្សនវិទូ​ជនជាតិ​ស្កុ​តឡែ​ន លោក អាដាម​ស្មី​ត បាន​លើក​ទស្សនៈ​ថា រដ្ឋាភិបាល​នីមួយៗ ត្រូ​មាន​មុខងារ​សំខាន់ៗ​៣​យ៉ាង​។​



​ទី​១) មុខងារ​ការពារជាតិ ពោលគឺ​ត្រូវបង្កើត​កម្លាំង​កងទ័ព ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី​។​

២) គ្រប់គ្រង​ដោយ​មិន​លំអៀង​ទៅលើ​ប្រព័ន្ធយុត្តិធម៌​។​

និង​ទី​៣) សម្រួល​ចំពោះ​កិច្ចការ​សាធារណៈ និង​ស្ថាប័ន​ដែលមាន​ផលប្រយោជន៍​ដល់​សង្គម     (​ពិសេស​បង្កើត​វិស័យ​ពាណិជ្ជកម្ម​)​។

ក្រៅពីនេះ រដ្ឋាភិបាល មាន​កិច្ច​ការសំខាន់​២​ទៀត គឺ​៖
​ទី​១) កិច្ចការ​សាធារណៈ ដូចជា ធ្វើ​ផ្លូវ ស្ពាន ធ្វើ​ប្រឡាយទឹក​… ដែល​ការងារ​ទាំងនេះ បុគ្គល​គ្មាន​លទ្ធភាព​អាចធ្វើ​បាន ឬ​ការងារ​នេះ មិនមែនជា​តួនាទី​របស់​បុគ្គល​ឯកជន​។ 

និង​ទី​២) រដ្ឋាភិបាល​មាន​កិច្ចការ​ជួយឧបត្ថម្ភ​ដល់​ការអប់រំ ដូចជា ធ្វើ​សាលារៀន …​។ លើសពីនេះ ការអប់រំ​ទៀតសោត ត្រូវ​អប់រំ​ឲ្យ​ផុតពី​ជ្រុង​វិជ្ជមាន​នៃ​ទំនើប​នីយកម្ម​៕

(​ដកស្រង់​ពី​សៀវភៅ​«​ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​)


© រក្សាសិទ្ធិដោយ thmeythmey.com