ពីនេះ ពីនោះ
នារី​បែបណា​ដែលមាន​ភាព​ទាក់ទាញ​?
05, Mar 2016 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​ចង់​ធ្វើជា​នារី​ម្នាក់​ដែលមាន​ភាព​ទាក់ទាញ​ឬទេ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ដែល​អ្នក​អាច​ក្លាយជា​នារី​ម្នាក់​ដែលមាន​ភាព​ទាក់ទាញ​បំផុត​។ តើ​មាន​របៀប​ណាខ្លះ​ទៅ​?



១. យល់ច្បាស់​ពី​ខ្លួនឯង​
​ការចេះ​ស្វែងយល់​ច្បាស់​ពី​ខ្លួនឯង​គឺជា​អ្វីដែល​នារី​ត្រូវតែ​ដឹង​ជា​ចាំបាច់ អ្នក​ត្រូវតែ​ដឹងថា​តើ​អ្នកមាន​ចំនុច​ល្អ និង​មិនល្អ​អ្វីខ្លះ ទើប​អ្នក​អាច​ដឹង​ពី​កន្លែង​ដែល​អាច​ទាក់ទាញ​អ្នកដទៃ​បាន​។​

២. ត្រូវតែមាន​ចំណូល​ខ្លួនឯង​
​អ្នក​ត្រូវតែមាន​ចំណូល​ខ្លួនឯង មិនត្រូវ​ពឹង​លើ​បុរស​ឡើយ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​កំហឹង​របស់ខ្លួន ដោយ​មិនត្រូវ​ឲ្យ​បុរស​ដឹក​អារម្មណ៍​អ្នកដើរ​ឡើយ នៅពេលដែល​គេ​មិន​ទូរស័ព្ទ​មករក​អ្នក អ្នក​មិនត្រូវ​ខឹង ហើយ​រករឿង​ទេ អ្នក​ត្រូវតែ​រក​ការងារ​មក​ធ្វើ នារី​បែបនេះហើយ​ជា​នារី​ដែលមាន​ភាព​ទាក់ទាញ​បំផុត​។​

៣. សង្កត់ធ្ងន់​លើ​ខ្លួនឯង​
​នៅពេលដែល​អ្នក​នៅ​ជាមួយ​មនុស្ស​ប្រុស អ្នក​មិនត្រូវ​ដេញ​ដោរ​សួរ​គេ​ពី​មិត្តស្រី​ចាស់​របស់គេ​ឡើយ ហើយក៏​មិន​ត្រូវយក​ខ្លួនឯង​ទៅ​ប្រៀប​ជាមួយ​សង្សារ​ចាស់​គេ​ទេ ផ្ទុយទៅវិញ អ្នក​ត្រូវតែ​ធ្វើជា​នារី​ដែល​ទន់ភ្លន់ ហើយ​មិន​ចង់​ចេះដឹង​រឿង​អ្នកដទៃ ទើប​ជានា​រី​ដែលមាន​ភាព​ទាក់ទាញ​។​

៤. ធ្វើជា​នារី​ដែល​សប្បាយ​
​មានន័យថា​អ្នក​ត្រូវតែ​ធ្វើជា​នារី​ដែល​សប្បាយ មិនត្រូវ​ធ្វើជា​នារី​ដែលមាន​ទុក្ខ​ច្រើន​នោះទេ ទើប​អ្នក​អាចមាន​ភាព​ទាក់ទាញ​បាន ដោយសារតែ​នៅពេលដែល​គេ​នៅ​ជាមួយ​អ្នក គេ​តែងតែមាន​ភាពសប្បាយ​ជានិច្ច ហើយ​ថែមទាំង​អាច​បំបាត់ទុក្ខ​ទាំងអស់​ទៀតផង ព្រោះ​អ្នកជា​មនុស្ស​ដែល​អាចធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ល្អ​បាន​នៅពេលដែល​គេ​ស្មុគ​ស្មា​គ និង​ពិបាកចិត្ត​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com