ពីនេះ ពីនោះ
តើ​ពាក្យ​«​បារ​ម្មណ៍ និង បារម្ភ​» មួយណា​ទើប​ជា​ពាក្យ​ត្រឹមត្រូវ​?
04, Mar 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​សរសេ​រ​ពាក្យ​ទាំង​ពីនេះ​ដោយ​មិនបាន​ដឹងថា​ពាក្យ​មួយណា​គឺជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​ពិតប្រាកដ​ឡើយ​។ សាធារណជន​ខ្លះ​សរសេរ​«​បារ​ម្មណ៍​» ចំណែក​សាធារណជន​មួយចំនួនទៀត​សរសេរថា​«​បារម្ភ​»​។



​វចនានុក្រម របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​ត្រូវ​សរសេរថា​«​បារម្ភ​»​។ ពាក្យ​នេះ​មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ដំណើរ​នឹក​ថប់​ឬ​នឹក​ព្រួយ​ជាមុន​។ ឧទាហរណ៍ ខ្ញុំ​មាន​បារម្ភ​ក្រែងតែ​ប្រឡង​ធ្លាក់​។ ចួនកាល​ប្រើ​ជា​កិរិយាសព្ទ​ក៏មាន​៖ អ្នក​កុំ​បារម្ភ​ឲ្យ​សោះ ការ​នុះ​មុខជា​នឹង​សម្រេច​ជា​ប្រាកដ​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com