កីឡាជាតិ
ជាតិ
វេ​ស្ទើ​ន​បើកទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ការពារជាតិ រីឯ​ស្វាយរៀង ទទួល ប៉ូលិស​
06, Mar 2016 , 9:19 am        
រូបភាព
ដោយ:
ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នឹង​បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន ដើម្បី​ស្វាគមន៍​ក្រសួងការពារជាតិ ខណៈ​ជើង​ខ្លាំង​ស្វាយរៀង បន្ទាប់ពី​ប្រកួត​ពីរ​ជើង​មិ​ដែល​ចាញ់ ប៉ះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នា​ការប្រកួត​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦ នា​ថ្ងៃទី​៦ ខែមីនា នេះ នៅតាម​កីឡដ្ឋាន​រៀងៗ​ខ្លួន​។


​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ក្រោយពី​រង​ការបំបាក់​យ៉ាង​ចាស់ដៃ​របស់​ក្រុម​បឹងកេត​អង្គរ ៦-០ កាលពី​សប្តាហ៍​មុន នឹង​បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ ដែលជា​ក្រុម​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ចាញ់​សម្រាប់​រដូវ​កាល​២០១៦​នេះ ដើម្បី​សាង​កិត្តិយស​ថ្មី មុខមាត់​ថ្មី​របស់ខ្លួន នា​វេលា​ម៉ោង ៣:៣០​នាទី​ថ្ងៃទី​៦ ខែមីនា នេះ​។ ខណៈ​ក្រុមប៉ូលិស ប៉ះ​ជាមួយ​ជើង​ខ្លាំង​មិនដែល​ចាញ់​សម្រាប់​ពីរ​ជើង​ដំបូង ស្វាយរៀង នា​វេលា​ម៉ោង​៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ស្តារ​មុខមាត់​សម្រាប់​រដូវ​កាល​ថ្មី​។  

កម្មវិធី​ប្រកួត​ជើងឯក​ជាតិ​២០១៦ ថ្ងៃអាទិត្យ​នេះ​
- វេ​ស្ទើ​ន​ភ្នំពេញ ជួប ក្រសួងការពារជាតិ វេលា​ម៉ោង ៣:៣០​នាទី នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​
- ស្វាយរៀង ជួប ប៉ូលិស វេលា​ម៉ោង ៦:០០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​


Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com