កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របា​ន​៣​ពិន្ទុ ដោយ​ទុក​ឲ្យ​អាស៊ី​អឺរ៉ុប​ចាញ់​បី​ប្រកួត​ជាប់​គ្នា​
05, Mar 2016 , 5:31 pm        
រូបភាព
ដោយ: រួបរួម
ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ទទួលបាន​ជ័យជម្នះ ៣-១ លើ​អាស៊ី​អឺរ៉ុប នា​ការប្រកួត​សប្តាហ៍​ទី​បី​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ ។ នេះ​ជាការ​ទទួលបាន​៣​ពិន្ទុ​លើកដំបូង​របស់​ក្រុម​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ជនជាតិ​ជប៉ុន ក្រោយ​រងគ្រោះ​យ៉ាងដំណំ​នា​ការប្រកួត​ពីរលើក​កន្លងមក ខណៈ​អាស៊ី​អឺរ៉ុប​មានឈ្មោះ​ជា​ក្រុម​តែមួយគត់​ដែល​មិនទាន់មាន​ពិន្ទុ​រាប់​។​



នៅតង់ទីមួយ ក្រុមទាំងពីរ​បាន​បញ្ចប់​ការ​ប្រកួត​ក្នុងលទ្ធ​ផល​ស្មើ១-១ ដោយ​ប្រធាន​ក្រុម ចាន់ ដារ៉ា ស៊ុត​បាល់ប៉េណាល់ទីនៅ​ដើម​តង់ឲ្យអាស៊ីអឺរ៉ុប ហើយ​ខ្សែប្រយុទ្ធជប៉ុន Sadakuni Tomoki ស៊ុត​បាល់ប៉េណាល់ទី​តាម​បក​វិញនៅ​ចុងតង់។ ឈាន​ដល់​តង់ទីពីរ ក្រុមទាំងពីរ​បានបាត់បង់​សមាជិក​ម្នាក់​រៀងៗ​ខ្លួន ដោយ​ចាន់ ដារ៉ា (អាស៊ីអឺរ៉ុប) និង អ៊ិន វិច្ឆ័យ (ថាយហ្គឺរ) បាន​កាតលឿង​លើកទីពីរ។ ថាយហ្គឺរ​រកបាន​២គ្រាប់ទៀតដែល​សម្រេច​ជា​បន្តបន្ទាប់​ដោយប្រធានក្រុមKihara Masakazu (គ្រាប់ដំបូងជាការស៊ុតប៉េណាល់ទី)៕




Tag:
 បាល់ទាត់
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com