កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​ឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១ នៅ​សប្តាហ៍​ទី​៣
05, Mar 2016 , 9:45 pm        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃអាទិត្យ​នេះ ណាហ្គា​វើ​ល បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១ បន្ទាប់ពី​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​បំបាក់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣-១ ។​



នៅ​នាទី​ដំបូង​នៃ​ការប្រកួត គួច សុគ​ម្ភៈ រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ណាហ្គា​វើ​ល ហើយ​កីឡាករ​កា​ម៉េ​រូ​ន Mbarga Privat បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី ទី​៦៥ ។ ភ្នំពេញ​ក្រោ​ន​វាយបក​បាន​១​គ្រាប់​វិញ​នៅ​នាទី ទី​៨០ ដែល​សម្រេចបាន​ដោយ ស៊ាន ពិសា​។​

ជ័យជម្នះ​នេះ នាំ​ឲ្យ​ណាហ្គា​វើ​ល មាន​៤​ពិន្ទុ​ស្មើ​ភ្នំពេញ​ក្រោ​ន ប៉ុន្តែ​ចាញ់​ចំនួន​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី ខណៈ​ក្រុម​ទាំង​ប្រកួត​ឈ្នះ​១ ស្មើ​១ និង​ចាញ់​១​ដូចគ្នា​៕




Tag:
 បាល់ទាត់
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com