កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក ១៣០០​នាក់​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុនអន្តរជាតិ​នៅខេត្តព្រះសីហនុព្រឹកនេះ
06, Mar 2016 , 8:16 am        
រូបភាព
ដោយ:
ខេត្ត​ព្រះសីហនុ​៖ នា​ឆ្នេ​អូ​ឈើទាល​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៦​នេះ បាន​ប្រារ​ព្ធពិ​ធី ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុន​អន្តរជាតិ ខេត្ត​ព្រះសីហនុ​លើក​ទី​៥ ក្រោម​ប្រធានបទដើម្បី​បរិស្ថាន និងទីក្រុង​បៃតងដោយមាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន ១៣០០​នាក់ ក្នុងនោះ ជនបរទេស​ជាង​១០០​នាក់ មកពី​២០​ប្រទេស​ផ្សេងគ្នា ។



លោក​ វ៉ាត់ ចំរើន អគ្គ​លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​លើក​ឡើងថា ចំពោះ​វិញ្ញាសា​រត់​មាន​ចំនួន​៣ ទី​១​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​មាន​កីឡាករ​កីឡាការិនី​ជាង​៧០​នាក់ ទី​២ រត់​ចម្ងាយ​១០​គីឡូ​ម៉​ត្រ មាន​កីឡាករ​កីឡាការិនី ជាង​២០០​នាក់ ទី​៣ រត់​ចម្ងាយ​៣​គីឡូម៉ែត្រ មាន​ជាង​១​ពាន​នាក់ ភាគច្រើន​គឺជា​សិស្សសាលា នៅ​ខេត្ត​ព្រះសីហនុ​៕






Tag:
 ម៉ារ៉ាតុន
  ខេត្តព្រះសីហនុ
  បរិស្ថាន
  ទីក្រុងស្អាត
  លោក វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com