កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះ​ព្រះខ័នរាជ​ស្វាយរៀង​បាន​ត្រឹម​ចែក​១​ពិន្ទុ​ជាមួយ​នគរបាលជាតិ
06, Mar 2016 , 10:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​ម្ចាស់ផ្ទះ​ស្វាយរៀង បាន​បាត់បង់​ឱកាស​ក្នុងការ​ដណ្តើម​ជ័យជម្នះ​បី​លើក​ជាប់​គ្នា​នា​ការបើក​រដូវ​កាល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៦ បន្ទាប់ពី​ក្រុម​ភ្ញៀវ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វាយបក​ភ្លាមៗ ដើម្បី​រក្សា​លទ្ធផល​ស្មើ ១-១ ក្នុងជំនួប​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នា​ល្ងាច​ថ្ងៃអាទិត្យ​។ នៅ​នាទី ទី​៣២ សារ៉េត គ្រី​យ៉ា រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​ម្ចាស់ផ្ទះ ប៉ុន្តែ​២​ក្រោយមក អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ វាយបក​តាម​ស្មើ​វិញ តាមរយៈ​ការសម្រេច​ផល​របស់​ខ្សែប្រយុទ្ធ​ហ្គា​ណា Michael Osei Tutu​។​



​ការទទួលបាន​ត្រឹម​១​ពិន្ទុ នាំ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង មាន​៧​ពិន្ទុ ដោយមាន​២​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ ដែល​ទើប​បំបាក់​វេ​ស្ទើ​ន​ភ្នំពេញ ៥-១ នៅ​ថ្ងៃ​ដូចគ្នា​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅតែ​មិនទាន់​ស្គាល់​ជ័យជម្នះ ដោយ​ពួកគេ​ទើប​ទទួលបាន​ត្រឹម​២​ពិន្ទុ​ពី​ការប្រកួត​បី​លើក​៕






Tag:
 បាល់ទាត់
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com