កីឡាជាតិ
ជាតិ
សកម្មភាព​ប្រកួត​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​២០១៦
07, Mar 2016 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៦ បឹងកេត​អង្គរ បាន​បំបាក់​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ៧-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃ​សុក្រ មុនពេល​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​យកឈ្នះ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣-១ ណាហ្គា​វើ​ល​ស៊ី​ភ្នំពេញ​ក្រោ​ន ២-១ នា​ថ្ងៃ​សៅរ៍​។ សម្រាប់​ជំនួប​នៅ​ថ្ងៃអាទិត្យ ក្រសួងការពារជាតិ យកឈ្នះ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ៥-១ រីឯ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ចប់​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដី​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​។​



​បឹងកេត​ឈរ​នៅ​តំណែង​កំពូល​តារាង ដោយមាន​៩​ពិន្ទុ​ស្មើ​ក្រសួងការពារជាតិ​។ ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​នៅ​លេខ​៣​មាន​៧​ពិន្ទុ​។ ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​៤ និង​លេខ​៥ ដោយមាន​៤​ពិន្ទុ ខណៈ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ឈរ​នៅ​លេខ​៦ និង​លេខ​៧ ដោយមាន​៣​ពិន្ទុ​។​

​ក្រុម​ចំនួន​៣​ដែលមាន​ទាន់​ស្គាល់​ជ័យជម្នះ គឺ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ មាន​២​ពិន្ទុ ក្រោយ​ស្មើ​២ និង​ចាញ់​១ វេ​ស្ទើ​ន​ភ្នំពេញ​មាន​១​ពិន្ទុ ក្រោយ​ស្មើ​១ និង​ចាញ់​២ រីឯ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ចាញ់​ទាំងបី​ប្រកួត​នៅ​ដើមរដូវ​កាល​។​

​សម្រាប់​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho របស់​ក្រសួងការពារជាតិ មាន​គ្រាប់​បញ្ចូល​ទី​សរុប​៦​គ្រាប់​ស្មើ ចាន់ វឌ្ឍនាកា​របស់​បឹងកេត​អង្គរ​។ ខ្សែប្រយុទ្ធរ​វ៉ាន់ដា Atuheire Kipson របស់​ព្រះខ័ន​រាជ​ស្វាយរៀង និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okereke Timothy របស់​ស៊ីម៉ាក់ រកបាន​ម្នាក់​៤​គ្រាប់​។

​លោក Masayori Ishikawa អ្នក​ថតរូប​ជនជាតិ​ជប៉ុន​នៃ​ភ្នាក់ងារ KPTStudio និង​ជា​ដៃគូ​របស់​សារព័ត៌មាន​ថ្មីៗ បាន​ផ្តិត​យក​រូបភាព​នៃ​ការប្រកួត​ចំនួន​៤​នៅ​សប្តាហ៍​ទី​បី ដោយ​លើកលែងតែ​ជំនួប​រវាង​វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រសួងការពារជាតិ​។​

​សូម​ទស្សនា​សកម្មភាព​នៃ​ការប្រកួត​ចំនួន​៤​ដូចខាងក្រោម​៖

១. បឹងកេត​អង្គរ ឈ្នះ ស៊ីម៉ាក់​យូ​ណាយ​ធី​ត ៧-០












២. ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣-១












៣. ណាហ្គា​វើ​ល ឈ្នះ ភ្នំពេញ​ក្រោ​ន ២-១












៤. ព្រះខ័ន​រាជ​ស្វាយរៀង ស្មើ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១-១










Tag:
 បាល់ទាត់​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com