ពីនេះ ពីនោះ
តើ​ពាក្យ​«​ការទូត​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
09, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ការទូត​» ដូចខាងក្រោម​៖



​ការទូត មានន័យថា ជា​ទំនាក់ទំនង​ផ្លូវការ​រវាង​រដ្ឋ និង រដ្ឋ ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​ការងារ​ជាមួយគ្នា ដូចជា​ការស្វែងរក​ស​ន្តិ​ភាព ពាណិជ្ជកម្ម សង្គ្រាម សេដ្ឋកិច្ច និង​វប្បធម៌​ជាដើម​។ មុខងារ​ចម្បង​របស់​ការទូត គឺ​ការចរចា​ដើម្បី​បង្ហាញ​នូវ​ផលប្រយោជន៍​ទូទៅ​របស់​រដ្ឋ​មួយ ឬ​តួអង្គ​មិនមែន​រដ្ឋ ដូចជា អង្គការ​អន្តរជាតិ និង​ដើម្បី​ដោះស្រាយ​ជម្លោះ​អ្វីមួយ​ដែល​កើតមាន​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​។​

​ឧទាហរណ៍​៖ សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដែល​អូសបន្លាយ​ជិត​ពីរ​ទសវត្សរ៍​ត្រូវបាន​បញ្ចប់​តាមរយៈ​ការប្រើប្រាស់​នូវ​នយោបាយ​ការទូត​របស់​គូភាគី​រដ្ឋ​កម្ពុជា ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​(​ហ្វ៊ុនស៊ិនប៉ិច ខ្មែរក្រហម និង​រណសិរ្ស​រួបរួម​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​) ហើយ​ជា​លទ្ធផល​នៃ​នយោបាយ​ការទូត​នេះ ភាគី​ទាំងអស់​បាន​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស​ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com