ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណី​ឯកឧត្តម កឹម សុខា​៖ ស្រីមុំ កំពុង​បំភ្លឺ​រឿង​បណ្តឹង​បរិហារកេរ្តិ៍​កញ្ញា ធី សុវណ្ណ​ថា នៅ​មហាផ្ទៃ​
11, Mar 2016 , 10:02 am        
រូបភាព
ដោយ:
​នៅ​ព្រឹក​នេះ កញ្ញា​ស្រីមុំ កំពុងតែ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​របស់​ក្រសួងមហាផ្ទៃ ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍​របស់​កញ្ញា ធី សុវណ្ណ​ថា​។ កញ្ញា ធី សុវណ្ណ​ថា បាន​ប្តឹង​ពីបទ​បរិហារកេរ្តិ៍​ទាក់​ទាង​នឹង​សំឡេង​ដែល​គេ​ចោទថា លោក កឹម សុខា និង​កញ្ញា​ស្រីមុំ និយាយ​ស្នេហា​ជាមួយគ្នា ហើយ​បរិហារ​កញ្ញា ធី សុវណ្ណ​ថា​។


 
​ដំណើរ​ទៅ​ឆ្លើយបំភ្លឺ​របស់​ស្រីមុំ​នៅ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​នេះ មាន​អមដំណើរ​ដោយ​មេធាវី​របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក​។ យ៉ាងណាក៏ដោយ​កញ្ញា ស្រីមុំ ដែលមាន​ឈ្មោះ​ដើម​ថា ឃុំ ច័ន្ទ​តារា​ទី បាន​ចេញមុខ​បដិសេធថា សំឡេង​សា​សង​គ្នា​ក្នុង​ទូរ​សព្ទ​ជាមួយ​លោក កឹម សុខា ដែល​គេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នោះ មិនមែនជា​សំឡេង​របស់ខ្លួន​ពិត​នោះទេ​។ កញ្ញា ចាត់ទុក​ការ​បង្ហោះ​សំឡេង​នោះ​ថា ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់ខ្លួន​៕


Tag:
 កឹម​ សុខា
  ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com