ពីនេះ ពីនោះ
តើ​មុខម្ហូប​អ្វី​មិនអាច​ដាក់​ប៊ីចេង​បាន​?
13, Mar 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ការប្រើ​ប៊ីចេង​សម្រាប់ធ្វើ​ម្ហូប​គឺជា​ទម្លាប់​របស់​មនុស្ស​ទូទៅ ព្រោះ​នៅពេលដែល​ដាក់​ប៊ីចេង​រួច វា​អាចធ្វើ​ឲ្យ​មុខម្ហូប​ដែល​អ្នក​ចម្អិន​នោះ​មាន​លក្ខណៈ​ឆ្ងាញ់​ជាមុន ដូចនេះ​គ្មាន​មុខម្ហូប​អ្វីដែល​មនុស្ស​ទូទៅ​មិន​ប្រើ​ប៊ីចេង​ឡើយ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ប៊ីចេង​គឺ​មិនអាច​ប្រើ​នៅក្នុង​មុខម្ហូប​មួយចំនួន​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ តើ​មានមុខ​ម្ហូប​អ្វី​ខ្លះទៅ​?

 
​អាហារ​ត្រជាក់​
​នៅពេលដែល​អ្នក​ចម្អិន​ម្ហូប​ដោយ​មិនចាំបាច់​ប្រើ​ភ្លើង​ដើម្បី​ធ្វើ​ឲ្យ​វា​ឆ្អិន អ្នក​មិនគួរ​ប្រើ​ប៊ីចេង​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​រសជាតិ​នៃ​អាហារ​អ្នក ប៉ុន្តែ​បើ​អ្នក​ត្រូវតែ​ប្រើ អ្នក​អាច​យក​ទឹក​ក្តៅ​កូរ​វា​ឲ្យ​រលាយ​ជាមុនសិន ទើប​ចាក់​វា​ចូលទៅក្នុង​មុខម្ហូប​អ្នក​។​
 
​មុខម្ហូប​សាច់​
​នៅក្នុង​សាច់មាន​សារធាតុ​ម្យ៉ាង​នៅពេលដែល​វា​ប៉ះ​នឹង​អំបិល វា​នឹង​បញ្ចេញ​សារធាតុ​ម្យ៉ាង​ដូច​ប៊ីចេង ដូចនេះ​អ្នក​មិនគួរ​ដាក់​ប៊ីចេង​បន្ថែម​ទៀតឡើយ ក្រៅពី​សាច់ ពងមាន់ ផ្សិត និង​គ្រឿង​សមុទ្រ​ក៏​អ្នក​មិនអាច​ដាក់​ប៊ីចេង​បានដែរ​។​
 
​អាហារ​ដែលមាន​ទឹកខ្មេះ​
​នៅពេលដែល​មុខម្ហូប​អ្នក​ប្រើ​ទឹកខ្មេះ​ច្រើន អ្នក​មិនគួរ​ដាក់​ប៊ីចេង​នោះទេ ព្រោះ​នៅពេលដែល​វា​ប៉ះ​នឹង​ជាតិ​ជូរ វា​នឹងមិន​ងាយ​រលាយ​ឡើយ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ​បំផុត​។​
 
​សាច់​ក្នុង​គាវ​
​នៅពេលដែល​អ្នកធ្វើ​គាវ សាច់​ដែល​អ្នក​ខ្ចប់​មិនត្រូវ​ដាក់​ប៊ីចេង​ឡើយ ព្រោះ​ក្រោយ​ពេលដែល​អ្នក​ខ្ចប់​រួច អ្នក​អាចយ​កវា​ទៅ​ចំហុយ ស្ងោរ ឬ​បំពង នោះ​នៅពេលដែល​វា​ត្រូវ​សី​តុ​ណ្ហា​ភាព​ដែល​លើសពី​១០០​អង្សា​សេ វា​នឹង​អាច​បញ្ចេញ​ជាតិពុល ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ក្រោយ​ពេលដែល​បរិភោគ​រួច​៕
 
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com