ពីនេះ ពីនោះ
កណ្តុរ​ភ្នំ ជា​ភ្នាក់ងា​ចម្លងជំងឺ​ទៅ​មនុស្ស​
13, Mar 2016 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភិនភាគ​៖ ក្បាល និង​ដងខ្លួន​មាន​ប្រវែង​ពី ២៥៦-៤៨០​ម​.​ម កន្ទុយ​មាន​ប្រវែង​ពី ១០០-១២៥​ម​.​ម និង​មាន​ទម្ងន់​ពី ៦៤៥-៦៩០​ក្រាម​។ វា​មាន​ឌ​ធំ ត្រចៀក​រាង​មូល ហើយ​គេ​អាច​សម្គាល់​លក្ខណៈ​របស់​វា​បាន​ដោយសារ​វា​មាន​ក្បាល​ធំ ដងខ្លួន​ខ្លី ជើង និង​កន្ទុយ​ខ្លី ក្រ​ញ៉ាំ​ជើងវែង និង​ធ្មេញ​មុខធំៗ​។ រោម​របស់​វា​វែង និង​មាន​ពណ៌​ប្រផេះ​ត្នោត ដោយមាន​ពណ៌​ប្រា​ក់នៅ​ខាងចុង​រោម​។

 
​ជីវសាស្ត្រ​៖ ប្រភេទ​នេះ​បន្ស៊ាំ​ជីវិត​រស់នៅ​ក្រោម​ដី និង​ចូលចិត្ត​រស់នៅ​ព្រៃ​ឬ​ស្សី​។ វា​រកស៊ី​នៅពេល​យប់ ហើយ​ចំណី​របស់​វា​រួមមាន ឬ​ស​ឈើ មើម​ឈើ ផ្លែឈើ ទំពាំង និង​ស្មៅ​។ 
 
​រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា ប្រភេទ​នេះ​ត្រូវបាន​កត់ត្រា​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី និង​ខាងលិច​ទន្លេមេគង្គ​។ វា​មាន​ផងដែរ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ 
 
​ស្ថានភាព​អភិរក្ស​៖ កណ្តុរ​ភ្នំ​មាន​រស់នៅ​ច្រើន​តាម​តំបន់​ព្រៃភ្នំ ខ្ពង់រាប និង​តាម​ដង​ទន្លេមេគង្គ​ខាងលើ​។ ការរស់នៅ​ប្រភេទ​នេះ​ប្រហែលជា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រភេទ​ដទៃទៀត​នោះទេ ប៉ុន្តែ​វា​អាចជា​ភ្នាក់ងារ​ចម្លងជំងឺ​ទៅ​ប្រទេស​ផ្សេងទៀត និង​មនុ​ស្សបាន​៕ 
 

Tag:
 ពីនេះពីនោះ
© រក្សាសិទ្ធិដោយ thmeythmey.com