ពីនេះ ពីនោះ
គ្រាប់​រកា​ស្ងោរ​ផឹក​ជួយ​ស្ត្រី​ដែល​មិនសូវមាន​ទឹកដោះ​ឲ្យ​មាន​ទឹកដោះ​
13, Mar 2016 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​រកា​ជា​ដើមឈើ​មាន​កម្ពស់ ១០​ទៅ​២០​ម៉ែត្រ​មាន​បន្លា​។ វា​ជា​ប្រភេទ​រុក្ខជាតិ​ដែល​ដុះ​ក្នុងព្រៃ​ល្បោះ​នៃ​ប្រទេស​អាស៊ី​ផ្នែក​អាគ្នេយ៍​។ ពេលខ្លះ​គេ​ដាំ​រកា​តាម​វិថី​នានា​។ គ្រាប់​រកា​មាន​រោម ស​សៃ​វែងៗ ដូច​គរ​ដែល​គេ​ប្រើ​ញាត់​ពួក​ខ្នើយ​បាន​។


 
​ឈើ​រកា​នេះ គេ​យកមក​ធ្វើ​ក្ដារ​ផ្ទះ និង​សម្រាប់ធ្វើ​ស្គរ​។ ចំណែក ផ្កា គ្រាប់ និង​សំបក របស់​វា គេ​យក​ធ្វើ​ថ្នាំ​ព្យាបាល​រោគ​ផ្សេងៗ ប៉ុន្តែ​ថ្នាំ​នេះ​គេ​ប្រើតែ​ក្នុងប្រទេស​ឥណ្ឌូចិន​ទេ​។ ទឹក​ស្ងោរ​ផ្កា​ផឹក​ឲ្យ​បាត់​មួល ប៉ុន្តែ​ត្រូវ​លី​ញ​ផ្កា​សិន​មុន​និង​ស្ងោរ​។ គេ​លី​ញ​គ្រាប់ ហើយ​ស្ងោរ​ផឹក នៅពេលដែល​ស្ត្រី​ជា​ម្ដាយ​មានកូន​តូច​មិនសូវមាន​ទឹកដោះ​ឲ្យ​កូនបៅ​។ ចំណែក​គ្រូថ្នាំ និយម​ប្រើ​សំបក​ដើម​រកា ផ្សំ​ជា​ឱសថ​បិទ​លើ​ជើង ដៃ បាក់​ដើម្បី​ឲ្យ​ឆ្អឹង ជាប់​គ្នា​វិញ និង​ឲ្យ​មុខរបួស​ឆាប់​ជា​។ មិនតែប៉ុណ្ណោះ គេ​ស្ងោរ​សំបក​ឲ្យ​អ្នក​ឈឺធ្មេញ​ពេលយប់​ផឹក ដើម្បី​កុំ​ឲ្យ​ឈឺ​ខ្លាំងពេក ទំរាំ​ពេលព្រឹក​ឡើង ទៅ​មើល​នៅ​មន្ទី​ពេទ្យ​។ ទឹក​ស្ងោរ​សំបក គឺជា​ឱសថ​ម្យ៉ាងទៀត អាច​ឃាត់ឈាម​បាន​។​
 
[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com