ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក នឹងចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​
14, Mar 2016 , 10:39 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
ដោយ: ថ្មីៗ
 
​សហរដ្ឋអាមេរិក នឹងចូលរួម​សង្កេតការណ៍​លើ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខ​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ដែល​ស្រង់​ប្រសាសន៍​របស់លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ជាមួយ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១០ មីនា ។​


​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ស្វាគមន៍​ចំពោះ​សហរដ្ឋអាមេរិក ដែល​នឹង​បញ្ជូន​អ្ន​ជំនាញ​របស់ខ្លួន​មក​ចូលរួម​សង្កេតការណ៍​លើ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​និង​ការបោះឆ្នោត​ថ្នាក់ជាតិ នៅពេល​ខាងមុខ​។ លោក​ថា ការចូលរួម​របស់​ស​ហ​រដ្ឋ​អាមេរិក ព្រោះ​ប្រទេស​មហាអំណាច​មួយ​នេះ ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មាន​ជំនឿ​កាន់តែខ្លាំង​ឡើងមក​លើ​ស្ថាប័ន គ​.​ប​.​ប ។​
 
 លោក ហង្ស ពុទ្ធា បាន​បន្ថែមថា សហរដ្ឋអាមេរិក ក៏បាន​សន្យាថា នឹង​ផ្តល់ជំនួយ​ដល់ «​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការអប់រំ​សាធារណជន​» រប​ស់គ​.​ប​.​ប ផង​ដែល ដើម្បី​ឲ្យ​គណៈកម្មការ​នេះ​ដំណើរ​ទៅដោយ​រលូន​ក្នុងការ​បង្រៀន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​លម្អិត​ថា សហរដ្ឋអាមេរិក​នឹង​ជួ​យគ​.​ជ​.​ប ក្នុង​កម្រិតណា​នោះទេ​៕
 

Tag:
 អាមេរិក​
  គ​.​ជ​.​ប​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com