ជាតិ
ក្បាច់គុនបុរាណ​ខ្មែរ​ធ្វើ​ឲ្យ​មនុស្ស​៥​ម៉ឺន​នាក់​ភ្ញាក់ផ្អើល​កាលពី​យប់មិញ​
19, Mar 2016 , 2:17 pm        
រូបភាព
ដោយ:
ក្បាច់គុន​បុរាណ​ខ្មែរ ដែលជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ ត្រូវបាន​កងកម្លាំង​ខេមរភូមិន្ទ​កម្ពុជា​យកមក​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម Cambodia All Stars  និង Lao All Stars ដើម្បី​អបអរ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា ឡាវ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ នា​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​ជា ៥​ម៉ឺន​នាក់​បង្ហាញ​ការភ្ញាក់ផ្អើល​។

 
​ក្បាច់គុន​បុរាណ​ខ្មែរ ដែលមាន​ការរួមបញ្ចូល​រវាង​ក្បាច់គុន​ល្បុក្កតោ និង​ក្បាច់​គុនខម ដែល​គេ​ឲ្យ​ឈ្មោះថា​«​ក្បាច់គុន​បុរាណ​ខ្មែរ​ជួរ​កងទ័ព​» ត្រូវបាន​កងកម្លាំង​ខេមរភូមិន្ទ​កម្ពុជា យកមក​សម្តែង និង​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៅមុខ​ទស្សនិកជន​នា​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​យប់​ថ្ងៃទី​១៨ ខែមីនា​។ អ្នកទស្សនា​ជាតិ និង​អន្តរជាតិ​បប្រមាណ​ជា ៥​ម៉ឺន​នាក់​ដែល​មក​ទស្សនា​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង Cambodia All Stars និង Lao All Stars បាន​សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល លាយឡំ​នឹង​ភាពសប្បាយ​រីករាយ ព្រមទាំង​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង ចំពោះ​ភាព​អស្ចារ្យ​របស់​ក្បាច់គុន​នេះ​៕ 

Tag:
 ក្បាច់គុន​បុរាណ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com