ជាតិ
លោក ឱម យ៉ិនទៀង អន់​ចិត្តនឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​ជេរ ACU ថា​ធ្វើការ​ងងឹត​ងងុល​
22, Mar 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង សម្តែង​ការ​អន់ចិត្ត​ចំពោះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ពលរដ្ឋ​មួយចំនួន​ដែល​បាន​ជេ​រប្រមាថ​ថា ACU អនុវត្ត​ការងារ​ដោយ​ងងឹត​ងងុល តាម​ពាក្យបណ្ដឹង​របស់​ក្រុមយុវជន​ដែល​ប្ដឹង​ឯកឧត្តម កឹម សុខា ពី​រឿង​ពុករលួយ ទិញ​ផ្ទះ ទិញ​ដី និង​ឲ្យ​លុយ​ស្រី​ម្នាក់ តាមរយៈ​ខ្សែអាត់​សំឡេង​។ លោក ឱម យ៉ិនទៀង ដែល​បានឃើញ​សារ​ជេរ​ប្រមាថ​ខ្លួន​រាប់រយ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ បាន​អះអាងថា ស្ថាប័ន​លោក​បាន​ខិតខំ​បំពេញការងារ​ដោយ​អនុវត្ត​ទៅតាម​ច្បាប់ ហើយ​មិនដែល​យោគយល់​ដល់​អ្នកនយោបាយ​គណបក្ស​ណាមួយ​ឡើយ​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក ឱម យ៉ិនទៀង ក្រោយ​កិច្ចប្រជុំ​វិភាគ​លើ​ពាក្យ​ប្ដឹង​ក្រុមយុវជន​៖







Tag:
 ឱម យ៉ិនទៀង​
  ពុករលួយ​
  ខ្សែអាត់​
© រក្សាសិទ្ធិដោយ thmeythmey.com