កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ប្រកួត​បញ្ចប់​វគ្គ​ជម្រុះ​ថ្ងៃនេះ ដើម្បី​ស្វែងរក​១០​ក្រុម​ឡើងទៅ​វគ្គ​បន្ត ខណៈ​៤​ក្រុម​កំពុង​រង់ចាំ​
23, Mar 2016 , 1:20 pm        
រូបភាព
ក្រុម​កីឡាបាល់ទាត់ខេត្តព្រះវិហារ នាការប្រកួតកន្លងម
ក្រុម​កីឡាបាល់ទាត់ខេត្តព្រះវិហារ នាការប្រកួតកន្លងម
ដោយ:
​បន្ទាប់ពី​ប្រកួត​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ឆ្នាំ​២០១៦ នឹងធ្វើ​ការប្រកួត​បញ្ច​ប់​វគ្គ​ជម្រុះ​បឋម​នា​រសៀល​ម៉ោង ៣:៣០​នាទី ថ្ងៃទី​២៣ ខែមីនា ​ឆ្នាំ​២០១៦នេះ​។ សម្រាប់​សប្តាហ៍​នេះ ១២​ក្រុម​ក្នុង​ពូ​ល A, B, C និង​D និង​ធ្វើការ​ប្រកួតប្រជែង​គ្នា​នៅ​កីឡដ្ឋាន​ផ្សេងៗ ដើម្បី​ស្វែងរក​១០​ក្រុម​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត ខណៈ​៤​ក្រុម​ក្នុង​ពូ​ល E និង F ដែល​បានបញ្ចប់​ការប្រកួត​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​កំពុង​រង់ចាំ​នៅ​វគ្គ​បន្ត​។​



​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ឆ្នាំ​២០១៦ នឹងធ្វើ​ការប្រកួត​បញ្ច​ប់​វគ្គ​ជម្រុះ​បឋម ក្នុង​ពូ​ល A,B,C និង​D ដែលមាន​១២​ក្រុម​ចូលរួម ដើម្បី​ស្វែងរក​១០​ក្រុម​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត ក្នុងនោះ​ពូ​ល A ដោយសារ​មានតែ​២​ក្រុម​ចូលរួម​ដូច្នេះ​ក្រុម​ទាំងពីរ​នឹង​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រជែង​គ្នា​ស្វែងរក​អ្នក​ដែលមាន​ពិន្ទុ​ខ្ពស់ ដើម្បី​ឡើងទៅ​ប្រកួត​នៅពាន​ខេ​ម​បូ​ឌា​ន​លី​ក​២​។

​ចំណែក​ពូ​ល B ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ដែលជា​ក្រុម​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់ និង​ជា​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ដូច្នេះ​ក្រុម​ទាំងពីរ​នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រជែង​ជាមួយ​ដៃគូ ដើម្បី​ស្វែងរក​អ្នក​ដែលមាន​ពិន្ទុ​ខ្ពស់​ឡើងទៅ​ប្រកួត​នៅពាន​ខេ​ម​បូ​ឌា​លី​ក​២ ក្នុងនោះ​ខេត្តស្វាយរៀង ជួប យុវជន​បឹងកេត​អង្គរ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ ខេត្តព្រៃវែង ប៉ះ ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​។​

​ចំណែក​ក្នុង​ពូ​ល C  ដោយសារ​ក្រុម អ​.​ហ ខេត្តកំពង់ធំ និង​សៀមរាប​អង្គរ មាន​ពិន្ទុ​ខ្ពស់​ជាងគេ ដូច្នេះ​ក្រុម​ទាំងពីរ​នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វែង​ប្រវត្តិ ជាមួយគ្នានេះ​ដោយសារតែ​សៀមរាប​អង្គរ​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្រុម​មួយ​នេះ​នឹង​ឡើងទៅ​ប្រកួត​នៅពាន​ខេ​ម​បូ​ឌា​ន​លី​កដោយ​ស្វ័យប្រវត្តិ​។ នា​រសៀល​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោយពី​ចាញ់​ខេត្តព្រះវិហារ នឹងត្រូវ​ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម​ខ្លាំង​សៀមរាប​អង្គរ ជា​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល​នេះ និង​ជា​ក្រុម​ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​សម្រាប់​ការប្រកួត​កន្លងមក នៅក្នុង​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំណែក​ខេត្តព្រះវិហារ បន្ទាប់ពី​យកឈ្នះ ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹង​បើក​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ អ​.​ហ ខេត្តកំពង់ធំ ដើម្បី​បង្គ្រប់កិច្ច​ផងដែរ​។

​ឫ​ឯ​ក្នុង​ពូ​ល​D ដែល​មានតែ ៣​ក្រុម ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តកំពង់ឆ្នាំង សម្រាប់​ការប្រកួត​នា​រសៀល​នេះ ខេត្តបាត់ដំបង ជា​ក្រុម​ដែល​មិន​ស្គាល់​ថា​ឈ្នះ​សម្រាប់​ការប្រកួត ៣​ជើង​របស់ខ្លួន នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​ខេត្ត​ប៉ៃលិន ដើម្បី​បង្គ​ប់​កិច្ច​របស់ខ្លួន​។

​ចំណែក​ពូ​ល E និង​ពូ​ល F ដែល​មានតែ ២ ក្រុម​ចូលរួម​ប្រកួត​ដូចគ្នា​នោះ បានបញ្ចប់​ការប្រកួត​តាំងពី​ថ្ងៃទី ២៤ ខែកុម្ភៈ ដោយ​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បានទទួល​លេខ ១ ក្នុង​ពូ​ល E លេខ ២ ក្រុម​ខេត្តកំពត រីឯ​ក្រុម​ខេត្តស្ទឹងត្រែង បាន​លេខ ១ ពូ​ល F និង​ក្រុម​ខេត្តក្រចេះ ជាប់​លេខ ២ ហេតុនេះ​ក្រុម​ទាំង ៤ បាន​ឡើងទៅ​ប្រកួត​វគ្គ​បន្ត​ដូចគ្នា ប៉​ន្តែ​ក្រុម​ទាំងនេះ​នឹង​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ហើយ​ក្រុម កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង ខេត្តស្ទឹងត្រែង​មាន​នឹងចូលរួម​ប្រកួត​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​២​។

​ដោយឡែក ដើម្បី​ទទួលបាន​២​ក្រុម​សម្រាប់​បង្គ្រប់​១០​ក្រុម​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​គេ​ត្រូវ​ជ្រើសរើស​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ដែលមាន​ពិ​ន្ទ​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល B,C និង​D​។

*​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃនេះ​

​ពូ​ល A៖
- ខេត្តកណ្តាល ជួប ខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន ខេត្តកណ្តាល

​ពូ​ល B៖
- ខេត្តស្វាយរៀង ជួប យុវជន​បឹងកេត​កំពង់ចាម នៅ​កីឡដ្ឋាន ខេត្តស្វាយរៀង​
- ខេត្ត​ត្បូងឃ្មុំ ជួប ខេត្តព្រៃវែង នៅ​កីឡដ្ឋាន ខេត្ត​ត្បូងឃ្មុំ​

​ពូ​ល C៖
- ខេត្ត​ឧ​ត្ត​រ​មានជ័យ ជួប សៀមរាប​អង្គរ នៅ​កីឡដ្ឋាន ខេត្ត​ឧ​ត្ត​រ​មានជ័យ
- ខេត្តព្រះវិហារ ជួប អ​.​ហ ខេត្តកំពង់ធំ នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ

​ពូ​ល D៖
- ខេត្ត​ប៉ៃលិន ជួប ខេត្តបាត់ដំបង នៅ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន


Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com