កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់បោះ​ជម្រើសជាតិ​បែលហ្ស៊ិក​ម្នាក់​រងរបួស​ជើង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​
23, Mar 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​បាល់បោះ​ជម្រើសជាតិ​បែលហ្ស៊ិក Sebastien Bellin បាន​រងរបួស​ជើង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក នៅ​ព្រលានយន្តហោះ​នៅ​ព្រុ​ច​សែ​ល​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Mail Online​។​



​ក្នុងចំណោម​អ្នករងរបួស​១៧០​នាក់ កីឡាករ​បាល់បោះ​វ័យ​៣៧​រូបនេះ ត្រូវបាន​ខ្ទាត​ចម្ងាយ​២០​ម៉ែត្រ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ ដែល​បណ្ដា​ឲ្យ​មាន​រងរបួស​ជើង ហើយ​នៅពេលនេះ​ក្រុមគ្រូពេទ្យ​កំពុង​វៈ​កាត់ ដើម្បី​ជួយសង្គ្រោះ​ជើង និង​ត្រគៀក កីឡាករ​បាល់បោះ​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ ដែល​បច្ចុប្បន្ន​ក៏​កំពុង​លេង​ឲ្យ​ក្លឹប​បែលហ្ស៊ិក Gent Hawks ។​

​ខណៈដែល​កីឡាករ​បាល់បោះ Sebastien Bellin នេះ​កំពុង​វៈ​កាត់​គ្រូបង្វឹក​និង​កីឡាករ​រួម​អាជីព ក៏បាន​នាំគ្នា​បន់ស្រន់​ឲ្យ​កីឡាករ​នេះ​រួច​ផុតពី​គ្រោះថ្នាក់ និង​ឆាប់​ជាសះស្បើយ ដើម្បី​បាន​បន្ដ​អាជីព​វិញ​។

​ការ​បំផ្ទុះ​គ្រាប់បែក​ពីរ​កន្លែង​នៅ​ព្រលានយន្តហោះ Zaventem នៅ​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃ​អង្គារ​ទី ២២ មីនា​មកនេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៤​នាក់ និង​រងរបួស​១៧០​នាក់​។ ហើយ​ករណី​វាយប្រហារ​នេះដែរ​កើតឡើង ៤​ថ្ងៃក្រោយ​ពេលដែល​មេខ្លោង​ក្រុម​ភេរវជន​ដែល​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នៅ​កណ្តាល​រដ្ឋធានី​ប៉ារីស ត្រូវបាន​អាជ្ញាធរ​បែលហ្ស៊ិក​ចាប់ខ្លួន​។​


​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​(Daesh) បាន​ចេញមុខ​ទទួលខុសត្រូវ ការវាយប្រហារ​នៅ​កណ្តាល​ទីក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក​នេះ ដែល​ត្រូវបាន​បណ្តា​មេដឹកនាំ​ពិភព​កលោក​បាន​ថ្កោលទោស​ការវាយប្រហារ​ដ៏​ព្រៃផ្សៃ​នេះ​។ ហើយ​ពួកគេ​បាន​ដ​ង្ហើ​យ​ហៅ​ឲ្យ​មានការ​រួបរួមគ្នា​រវាង​ប្រទេស​ទាំងអស់​ដើម្បី​កម្ចាត់​ភេរវជន​៕


Tag:
 ​បែលហ្ស៊ិក​
© រក្សាសិទ្ធិដោយ thmeythmey.com