ជាតិ
លោក សាយ សំ​អាល់ លើកទឹកចិត្ត​ឲ្យ​សាលារៀន​ដាក់​ថាមពល​ពន្លឺព្រះអាទិត្យ​
24, Mar 2016 , 10:17 am        
រូបភាព
ដោយ:
 
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជុំរុញ​ឲ្យ​សាលារៀន​ទាំងអស់​ដាក់ពាក្យ​ស្នើសុំ​គោលការណ៍​ដំឡើង​ថាមពលព្រះអាទិត្យ​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ថាមពល​អគ្គិសនី​។ លោក​បាន​ថ្លែង​បែបនេះ នា​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​គោលការណ៍​ណែនាំ​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា ដែល​រៀបចំ​នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​។​

 
​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការដាក់​ឲ្យ​ដំណើរការ​ថាមពលព្រះអាទិត្យ​នៅតាម​សាលារៀន កំពុងមាន​ការពេញនិយម​យ៉ាងខ្លាំង​នៅ​តំបន់​អឺរ៉ុប ហើយ​កម្ពុជា​ក៏​អាច​ធ្វើបាន​ដូចគ្នា​ផងដែរ​។ លោក​សាយ សំ​អាល់ បាន​អះអាង លោក​នឹង​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ភាគី​ពាក់ព័ន្ធ នៅពេល​ទទួល​បានការ​ស្នើសុំ​គោលការណ៍​ពី​បណ្តា​សាលារៀន​នានា​៕

Tag:
 បរិស្ថាន​
  សាយ សំ​អាល់​
  ថាមពល​ពន្លឺព្រះអាទិត្យ​
© រក្សាសិទ្ធិដោយ thmeythmey.com