ជាតិ
ឯកឧត្តម សម រង្ស៊ី ថា សមាជិកសភា​អាមេរិក​បង្កើត​ក្រុមតាម​ដាន​ស្ថានការណ៍​នៅ​កម្ពុជា​
24, Mar 2016 , 12:04 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​នី​រទេស​ខ្លួន បាន​អះអាងថា សមាជិកសភា​មកពី គណបក្ស​ធំៗ​ទាំងពីរ​នៅ​សហរដ្ឋអាមេរិក បានប្រកាស​បង្កើត​ក្រុម​អ្នកតំណាងរាស្ត្រ «Congressional Cambodia Caucus» ដើម្បី​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។​

 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់ ក្រុមតំណាងរាស្ត្រ «Cambodia Caucus» ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២២ ខែមីនា ក្រោម​ការផ្តួចផ្តើម​រប​ស់លោក Alan Lowenthal មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Steve Chabot មកពី​គណបក្ស​សាធារណៈរដ្ឋ​។ 
 
​ប្រធាន​បក្សប្រឆាំង​បាន​បន្ថែមថា ការបង្កើត​ក្រុម Cambodia Caucus របស់​អ្នកតំណាងរាស្ត្រ​អាមេរិក ក៏​ជាការ​ជំ​រុ​ញះ​ឲ្យ​កម្ពុជា​ឈានទៅរក​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ពិតប្រាកដ​ផងដែរ​៕
 

Tag:
 សម រង្ស៊ី​
  សមាជិកសភា​អាមេរិក​
  Cambodia Caucus
© រក្សាសិទ្ធិដោយ thmeythmey.com