ពីនេះ ពីនោះ
ស្រុក​គេ​យ៉ាប់​ជាង​យើង​
24, Mar 2016 , 12:31 pm        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​    ​
​កំណាព្យ បទ កាកគតិ​



-​អឺរ៉ុប​ហាក់​យ៉ាប់​    ​    ​ងាក​ទៅ​អារ៉ាប់​    ​    ​ឮស្នូរ​កាំភ្លើង​
​ផ្ទុះ​លិច​ផ្ទុះ​កើត​    ​    ​ផើត​សក់​កន្ទ្រើង​    ​    ​អា​ហ្វ្រ៊ិ​ក​ត្បូង​ជើង​
​អត់ឃ្លាន​ហើយ​ឈឺ​។​

-​រឿង​ឈ្លោះប្រកែក​    ​    ​សង្គ្រាម​បំបែក​    ​    ​សម្រែក​ចាប់ឈឺ​
​ភ្នំ​ឆ្អឹង​ស្ទឹង​ឈាម​    ​    ​ស្តាប់​ភ្លាម​គួរ​ព្រឺ​    ​    ​ស្លាប់​ដោយ​ជំងឺ​
​ឥតមាន​ស្រាកស្រាន្ត​។​

-MERS ,SARS, Zika​    ​    ​ឆ្លង​អេដស៍​/​ស៊ី​ដា​    ​    ​ភ្លេចខ្លួន​មិនបាន​
​មាន​ផ្តាសាយ​ជ្រូក​    ​    ​គ្រុន​លឿង​រំខាន​    ​    ​មាន​ខ្លះ​ក្ស័យ​ប្រាណ​
​ព្រោះ​ចំណាកស្រុក​។​    ​

-​ប្រជែង​អាវុធ​    ​    ​    ​អួតអាង​ប្រយុទ្ធ​    ​    ​ដោយ​មី​ស៊ី​ល​ស្តុក​
​ស្រុក​ខ្លះ​អាង​ធំ​    ​    ​ជូ​ប​ជុំ​ក្រឡុក​    ​    ​    ​បង្ក​ស្មាញស្មុគ​
​ស្រុក​តូច​ក្រីក្រ​។​

-​ធៀប​រឿង​សកល​    ​    ​ពេល​គិត​ឲ្យ​ដល់​    ​    ​ឃើញ​ស្រុក​យើង​ល្អ​
​ខ្មែរ​ទាំងប្រុស​ស្រី​    ​    ​គួរ​ប្រឹង​បន្ត​    ​    ​    ​រឿង​ល្អក់កករ​
​រួម​គិត​ដោះស្រាយ​៕​    ​


© រក្សាសិទ្ធិដោយ thmeythmey.com