ពីនេះ ពីនោះ
តើ​ពាក្យ «​ឱប​, ឲ​ប​, អោប​» មួយណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​?
25, Mar 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​សរសេ​រ​ពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ​ឲ្យ​ពិតប្រាកដ​នោះឡើយ​។ ភាគច្រើន​គេ​សរសេរ​ពាក្យ​នេះ​តាម​ការ​ប្រប​ករ​បស់​ពួកគេ និង​ខ្លះទៀត​សរសរ តាម​គ្នា​ទៅវិញទៅមក​ដោយ​មិនដឹងថា​អ្នកណា​សរសរ​ខុស​ឬ​ត្រូវ​ឡើយ​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ឱប​» ជា​កិរិយាសព្ទ មានន័យថា យកដៃ​ទាំងពីរ​ព័ទ្ធ​រួប​ចូល​ដិតដល់​ទ្រូង​, ឈរ​ឱប​សសរ​, ដេក​ឱប​បង្វេច​។ ល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com