កីឡាជាតិ
ជាតិ
១៤​ក្រុម​ទៅ​វគ្គ​បន្ត ខណៈ​ត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ និង​បាត់ដំបង អត់​សំណាង
24, Mar 2016 , 2:31 pm        
រូបភាព
ក្រុមឧត្តរមានជ័យ បានហាលអាវ
ក្រុមឧត្តរមានជ័យ បានហាលអាវ
ដោយ:
 
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ឆ្នាំ​២០១៦ បានបញ្ចប់​វគ្គ​ជម្រុះ​បឋម​តាម​ពូ​ល​នីមួយៗ​របស់ខ្លួន​ហើយ កាលពី​ថ្ងៃទី​២៣ ខែមីនា ម្សិលមិញ​នេះ ដោយមាន​ការប្រកួត​ចុងក្រោយ​ចំនួន​៥​គូ​ក្នុង​ពូ​ល A,B,C និង​D​។ ការប្រកួត​បញ្ចប់​នេះ ក៏បាន​ស្វែង​រកឃើញ​ក្រុម​ដែល​អាច​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត និង​ប្រកួត​ក្នុង​ពានរង្វាន់​លី​ក​លំដាប់​ទី​២​របស់​កម្ពុជា​ផងដែរ​។  

 
​ការប្រកួត​ចំនួន​៥​គូ​ក្នុង​ពូ​ល A, B, C និង​D ដែលជា​ការប្រកួត​បញ្ច​ប់​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ម្សិលមិញ​នេះ បាន​រកឃើញ​ក្រុម​ដែលមាន​សិទ្ធ​ឡើងទៅ​ប្រកួត​នៅ​ជុំ​បន្ត​ហើយ​ក្នុងនោះ ពូ​ល​A ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល ឬ​ឯ​ពូ​ល​B ខេត្តស្វាយរៀង ខេត្តព្រៃវែង ខណៈ​ពូ​ល​C សៀមរាប​អង្គរ អ​.​ហ​ខេត្តកំពង់ធំ និង​ពូ​ល​D ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ប៉ៃលិន​។    
 
​ដោយឡែក ក្រុម​ចំណាត់ថ្នាក់​លេខ​៣ យុវជន​បឹងកេត​កំពង់ចាម ក្នុង​ពូ​ល​B និង​ខេត្តព្រះវិហារ ក្នុង​ពូ​ល​C ក៏ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ផងដែរ ព្រោះ​ដើម្បី​បង្គ្រប់​២៤​ក្រុម នៅ​ជុំ​ផ្តាច់ព្រ័ត្រ និង​ដើម្បី​ជំនួស​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត និង​ក្រុម​គីរីវង់ ដែល​បាន​ដកខ្លួន​ចេញពី​លី​ក​កំពូល​កម្ពុជា​រដូវ​កាល ២០១៦ ខណៈ​ឆ្នាំនេះ​មានតែ​១០​ក្រុម​ប៉ុណ្ណោះ​។ 
 
​ចំណែក ក្រុម​ដែល​អាច​ឡើងទៅ​ប្រកួត​នៅ​ជុំ​បន្ត​ក្នុង​ពូ​ល E និង F ដែល​បានបញ្ចប់​ការប្រកួត​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​រួមមាន ពូ​ល​E ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ឬ​ឯ​ពូ​ល​F ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​។  
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃទី​២៣ ខែមីនា ម្សិលមិញ ខេត្តកំពង់ស្ពឺ បាន​បំបាក់​ម្ចាស់ផ្ទះ​ខេត្តកណ្តាល ៤-០ ក្នុង​ពូ​ល​A  ឬ​ឯ​ក្នុង​ពូ​ល​B ខេត្តស្វាយរៀង បាន​យកឈ្នះ​ក្រុមយុវជន​បឹងកេត​កំពង់ចាម ៣-១ ខណៈ​ខេត្តព្រៃវែង បន្ត​ឈ្នះ​ខេត្ត​ត្បូងឃ្មុំ ៥-១​។ ចំណែក​ពូ​ល​C សៀមរាប​អង្គរ បាន​លត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៥-១ ស្របពេល ខេត្តព្រះវិហារ យកឈ្នះ អ​.​ហ​ខេត្តកំពង់ធំ និង​ពូ​ល​D ខេត្តបាត់ដំបង​ស្គាល់​រសជាតិ​ឈ្នះ​លើ ខេត្ត​ប៉ៃលិន ១-០ នៅ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន​។​
  
​គួរ​បញ្ជាក់ថា ក្រុម​ទាំង​៦ ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល​នីមួយៗ នឹង​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ក្នុង​ពាន​លី​ក​លំដាប់​ទី​២​របស់​កម្ពុជា​ដោយ​ស្វ័យប្រវត្តិ ចំណែក​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ និង​ក្រុម​លេខ​៣​ក្នុង​ពូ​ល B និង​C ដែលមាន​ពិន្ទុ​ខ្ពស់​ក៏​ទទួលបាន​សិទ្ធ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ផងដែរ​៕
 
*​លទ្ធផល​ប្រកួត​វគ្គ​ជម្រុះ​បឋម​កាលពី​ម្សិលមិញ​
​ពូ​ល​A​
- ខេត្តកណ្ដាល ០–៤ ខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន​ខេត្តកណ្ដាល 
​ពូ​ល​B
- ខេត្តស្វាយរៀង ៣–១ យុវជន​បឹងកេត​កំពង់ចាម នៅ​កីឡដ្ឋាន ខេត្តស្វាយរៀង 
- ខេត្ត​ត្បូងឃ្មុំ ១–៥ ខេត្តព្រៃវែង នៅ​កីឡដ្ឋាន ខេត្ត​ត្បូងឃ្មុំ 
​ពូ​ល C
- ខេត្ត​ឧ​ត្ត​រ​មានជ័យ ១–៥ សៀមរាប​អង្គរ នៅ​កីឡដ្ឋាន ខេត្ត​ឧ​ត្ត​រ​មានជ័យ 
- ខេត្តព្រះវិហារ ៣–០ អ​.​ហ កំពង់ធំ នៅ​កីឡដ្ឋាន ខេត្តព្រះវិហារ 
​ពូ​ល D​
- ខេត្ត​ប៉ៃលិន ០–១ ខេត្តបាត់ដំបង នៅ​កីឡដ្ឋាន ខេត្ត​ប៉ៃលិន​៕  

Tag:
 បាល់ទាត់​
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com